Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 នៅពីក្រោយស្នាមញញឹម Punjan ធ្លាប់កើតជំងឺមួយ ដល់ថ្នាក់មិនហ៊ានចេញក្រៅផ្ទះ
តារា

នៅពីក្រោយស្នាមញញឹម Punjan ធ្លាប់កើតជំងឺមួយ ដល់ថ្នាក់មិនហ៊ានចេញក្រៅផ្ទះ

អត្ថបទដោយ​៖ Phanith ឧសភា ១៤, ២០២២

បើសិនជានឹកដល់រឿង «បុព្វេសន្និវាស» ខ្សែភាពយន្តភាគថៃដ៏ល្បីកក្រើកប្រទេសប្រចាំឆ្នាំ ២០១៩ នោះ ជឿជាក់ថាមហាជនចាំជាក់ជាមិនខានតួអង្គ ឃុនរឿង ដែលសម្ដែងដោយតារាប្រុសលោក Punjan Prama ។ បន្ទាប់ពីចូលខ្លួនសម្ដែងក្នុងរឿង «បុព្វេសន្និវាស» នោះមក គេហាក់កត់សម្គាល់ឃើញថាតារាប្រុសរូបនេះ ផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន ។

ទោះបីមានឈ្មោះបោះសំឡេងខ្លាំង តែតារាសម្ដែងលោក Punjan ក៏ធ្លាប់ត្រូវបានមហាជនរិះគន់ច្រើនដែរ រហូតដល់តារាប្រុសរូបនេះបាក់ស្បាតមិនហ៊ានចេញក្រៅផ្ទះទៀតផង ។ ជាក់ស្ដែង កន្លងទៅថ្មីៗនេះ តារាប្រុសលោក Punjan ទើបតែឡើងកម្មវិធីសម្ភាសមួយ ហើយទម្លាយពីអារម្មណ៍របស់ខ្លួន ខណៈដែលលោកធ្លាប់ជួបរឿងរិះគន់ ស្ទើរតែធ្វើឱ្យលោកពុំហ៊ានចេញជួបមុខនរណា។

ក្នុងកម្មវិធីនោះ តារាប្រុស Punjan បានទម្លាយថា ក្នុងមួយជីវិតនេះ លោកមិននឹកស្មានថាត្រូវជួបរឿងជេរប្រមាថរិះគន់ខ្លាំងបែបនេះឡើយ ។ មួយថ្ងៃៗ លោកតែងនៅក្នុងបន្ទប់សំងំលាក់ខ្លួនមិនចេញមកក្រៅនោះទេ យូរៗទៅធ្វើឱ្យលោកកើត ជំងឺធ្លាក់ទឹកចិត្ត ត្រូវលេបថ្នាំរំងាប់អារម្មណ៍ជារឿងរាល់ថ្ងៃ សូម្បីបច្ចុប្បន្ននេះ រឿងនោះបានសាបរលាបទៅក៏ពិតមែន តែលោកក៏នៅតែបន្តលេបថ្នាំដដែល ។

លើសពីនោះ សូម្បីតែរឿងបែកសង្សារ ក៏ព្រោះតែហេតុផលលោកកើត ជំងឺធ្លាក់ទឹកចិត្ត នេះដែរ អាចនិយាយថាវាជាចំណែករួមមួយដែលលោកត្រូវធ្វើបែបនេះ។

បន្ទាប់ពីបានស្ដាប់ការរៀបរបស់តារាប្រុសហើយ ពិតធ្វើឱ្យមហាជនកើតក្ដីរំជួលចិត្តតាម ព្រោះធ្លាប់តែឃើញលោកជាមនុស្សរីករាយ លេងសើចច្រើន តែមិននឹកស្មានថាជីវិតពិតរបស់លោកកើតជំងឺបាក់ទឹកចិត្តសោះ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់