
មុនបញ្ជូនទៅពន្ធនាគារ អេដវីន បានលុតជង្គង់សុំទោសម្តាយឪពុក បញ្ចកា សារភាពកំហុសគ្រប់យ៉ាង
បើទោះជាគូស្នេហ៍បានវាយដំប្រើហិង្សាខ្លួនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារហើយក្តី អ្នកនាង សុទ្ធ បញ្ចកា ហាក់តែងតែបង្ហាញពីអារម្មណ៍បារម្ភ និង ក្តីស្រឡាញ់របស់ខ្លួនទៅកាន់លោក អេដវីន ដូចដើម ដោយកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ពោលគឺថ្ងៃដំបូងដែលតារាប្រុស អេដវីន ត្រូវបានបញ្ជូនទៅកានពន្ធនាគារព្រៃស គេក៏បានឃើញអ្នកនាង សុទ្ធ បញ្ចកា ធ្វើដំណើរទៅទីនោះ និង នៅក្បែរគូស្នេហ៍ទៀតផង ។
ក្រោយពីបានបញ្ជាក់ជារឿយៗពីមូលហេតុបង្ករបួសស្នាមលើខ្លួនប្រាណ ក៏ព្រោះតែក្តីស្រឡាញ់ និង ការប្រចណ្ឌនោះ អ្នកនាង សុទ្ធ បញ្ចកា ក៏បានបញ្ជាក់បន្ថែមទៀតនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះថា លោក អេដវីន បានទៅលុតជង្គង់សុំទោសឪពុកម្តាយរបស់អ្នកនាង មុននឹងត្រូវបញ្ជូនទៅតុលាការផងដែរ ។ លើសពីនោះ លោកក៏ត្រូវបានម្តាយរបស់ សុទ្ធ បញ្ចកា នាំខ្លួនទៅសារភាពមុនថ្ងៃដីការបង្គាប់ហៅទៀតផង ។
សារបញ្ជាក់ខាងលើនេះដែរ អ្នកនាង សុទ្ធ បញ្ចកា បានសេសេរឡើងបន្ទាប់ពីលេចឭព័ត៌មានថា លោក អេដវីន បានរត់ចេញពីការឃុំឃាំងនៅពន្ធនាគារ ដោយអ្នកនាងបញ្ជាក់ច្បាស់ៗថា «ខ្ញុំបានឮព័ត៌មានខ្លះថាគាត់គេច ? តែចង់ប្រាប់បងប្អូនថា គាត់មិនបានគេច ហើយមុនថ្ងៃទៅសារភាពមួយថ្ងៃ គាត់បានទៅលុតជង្គង់សំពះម្តាយឪពុកខ្ញុំ យំសុំទោសពួកគាត់ ហើយក៏បាន chat ទៅសុំទោសពួកម៉ាកខ្ញុំជិតដិត ស្ទើរទាំងអស់គ្នា ថាគាត់ដឹងកំហុសហើយ ដោយសារតែស្រឡាញ់ខ្ញុំខ្លាំងពេក គាត់តែងតែខ្លាចបាត់បង់ខ្ញុំ ។ បញ្ជាក់: ដីការកោះហៅថ្ងៃទី ២៤ ទេ តែម្តាយខ្ញុំបានជូនគាត់ទៅសារភាពមុនថ្ងៃ នៅថ្ងៃទី ២០ ហើយពេលនោះ គាត់ក៏បានជាប់បណ្តឹងអាជ្ញាឃុំបណ្តោះអាសន្នចាំថ្ងៃកាត់ក្តីសិន ! មូលហេតុនៃការស្រឡាញ់ខ្លាំងខ្វះការពិចារណា វាមិនបានអីមកវិញទេ វាមានតែធ្វើឱ្យខ្លួនឯងមានសំពាធ ខ្លាចនេះខ្លាចនោះ! សូមស្រឡាញ់ដោយការពិចារណា» ៕