Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 សុទ្ធ បញ្ចកា នៅតែតាមបារម្ភមិនដាច់ចិត្តពី អេដវីន ទោះគេយកទៅព្រៃស
តារា

សុទ្ធ បញ្ចកា នៅតែតាមបារម្ភមិនដាច់ចិត្តពី អេដវីន ទោះគេយកទៅព្រៃស

អត្ថបទដោយ​៖ Vathey មិថុនា ២៤, ២០២១

កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែង អេដវីន ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ។

ក្នុងនោះ តារាប្រុសរូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនិតិសង្វាសជន និង បទធ្វើឱ្យខូចខាតដោយចេតនា ដោយសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ។

យ៉ាងណាមិញ បើក្រឡេកមកមើលអ្នកនាង សុទ្ធ បញ្ចកា ឯនោះវិញ បើទោះជាខ្លួនបានព្យាយាមដកពាក្យបណ្តឹងពីអតីតគូស្នេហ៍ក្តី កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ កន្លងមក តែទីបំផុត អេដវីន នៅតែត្រូវបញ្ជូនចូលពន្ធនាគារព្រៃសដដែល ។

បន្ថែមពីនោះ ពាក់ព័ន្ធនឹងការដកពាក្យបណ្តឹង ក៏ដូចជារូបភាព ២ សន្លឹក ដែលតារាសម្តែង អេដវីន ទៅកាន់ពន្ធនាគារព្រៃសរហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញអ្នកនាង សុទ្ធ បញ្ចកា​ ក៏ទៅកាន់ទីនោះដូចគ្នា ។ បើតាមការមើលរូបភាពអ្នកនាងនៅក្បែរអតីតគូស្នេហ៍ដូចដើម ដែលធ្វើឱ្យមហាជនបានលើកឡើងថា អ្នកនាង សុទ្ធ បញ្ចកា ដូចជានៅតែនឹកបារម្ភលោក អេដវីន ក្នុងនាមជាអ្នកធ្លាប់ស្រឡាញ់រស់នៅជាមួយគ្នាដូចប្តីប្រពន្ធដូចដើម ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់