
មិនទាន់រៀបការផង តារាហ្វេសប៊ុក ជនិន្ទ្រ អរុណរស្មី និង ទិត្យ សុធារី ហៅគ្នាប្តីប្រពន្ធបាត់
កាលពីពេលថ្មីៗនេះ មហាជនអ្នកគាំទ្រលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលរួចមកហើយ បន្ទាប់ពីតារាហ្វេសប៊ុកសម្តីផ្អែម ជនិន្ទ្រ អរុណរស្មី បានបើកចំហទំនាក់ទនងស្នេហាជាមួយតារាចម្រៀងស្រី កញ្ញា ទិត្យ សុធារី ជាសាធារណៈនោះ ។ លើសពីនោះ តារាហ្វេសប៊ុករូបនេះ ក៏ធ្វើឱ្យបុរសៗមិនតិចនោះទេច្រណែននឹងលោក ដែលបានសង្សារស្រស់ស្អាត ព្រមទាំងជាតារាស្រីមានទេពកោសល្យច្រៀងទាំងសម័យ និង បុរាណទៀត ។
យ៉ាងណាមិញ ក្រោយពីបើកចំហពីចំណងស្នេហ៍រយៈពេលមិនប៉ុន្មានខែមកនោះ គូស្នេហ៍ខាងលើនេះកាន់តែបង្ហាញភាពផ្អែមស្អិតល្មួតពីមួយថ្ងៃៗទៅមួយថ្ងៃ ធ្វើឱ្យអ្នកបានឃើញហើយឡើងជាតិស្ករមិនតិចនោះទេ ។
ក្នុងនោះដែរ រាល់សារឆ្លើយឆ្លងគ្នាតាមរយៈសារលើបណ្តាញហ្វេសប៊ុក និង Telegram ជាដើម តារាហ្វេសប៊ុក ជនិន្ទ្រ អរុណរស្មី និង កញ្ញា ទិត្យ សុធារី ហាក់បង្ហាញពីការស្រឡាញ់ យកចិត្តទុកដាក់ មើលថែបារម្ភពីគ្នាខ្លាំងណាស់ ។ លើសពីនោះ ថ្មីៗនេះ ជនិន្ទ្រ អរុណរស្មី បានហៅកញ្ញា ទិត្យ សុធារី ប្រពន្ធៗពេញមាត់ រីឯតារាស្រីរូបនេះ ក៏ហៅលោកថាប្តីៗដូចគ្នា ។
ជាមួយសារឆ្លើយឆ្លងហៅគ្នាប្តីប្រពន្ធពេញៗមាត់រវាង តារាហ្វេសប៊ុក ជនិន្ទ្រ អរុណរស្មី និង គូស្នេហ៍គឺកញ្ញា ទិត្យ សុធារី នេះ បានធ្វើឱ្យមហាជនកំបុងទន្ទឹងរង់ចាំនូវដំណឹងល្អរបស់ពួកគេឆាប់ៗនេះផងដែរ ថតើពេលអ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងការជាផ្លូវការនោះ ៕