Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 សំងំៗអតីតតារាសម្តែង វ៉ាន់ ម៉ូនិច ត្រៀមសម្រាលកូនទីពីរ ឯជីវិតវិញឡូយឆាយអស់ទាស់
តារា

សំងំៗអតីតតារាសម្តែង វ៉ាន់ ម៉ូនិច ត្រៀមសម្រាលកូនទីពីរ ឯជីវិតវិញឡូយឆាយអស់ទាស់

មិថុនា ២៦, ២០២១

ពេលនេះអតីតតារាសម្តែងធ្មេញច្រពើស វ៉ាន់ ម៉ូនិច កំពុងរស់នៅយ៉ាងមានក្តីសុខក្នុងជីវភាពយ៉ាងធូរធារ ក្រោយពីនាងបានភ្ជាប់ស្នេហ៍ជាមួយស្វាមីជាឧកញ៉ា ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ អតីតតារាសម្តែងរូបនេះក៏ត្រៀមខ្លួននឹងទទួលសមាជិកថ្មីនៅក្នុងពេលឆាប់ៗនេះផងដែរ ។

ជាការពិតប្រណាំងរថយន្ត ម៉ូតូ អាចប្រណាំងបាន ប៉ុន្តែសម្រាប់ការប្រណាំងប្រជែងជាមួយព្រេងសំណាងនោះពិតជាមិនបានឡើយ ។ ជាក់ស្តែងក្រោយពីជួបប្រទះនូវរឿងមិនសមប្រកបជាច្រើន ពេលនេះអតីតតារាសម្តែង វ៉ាន់ ម៉ូនិច កំពុងរស់នៅយ៉ាងសុខស្រួលក្នុងជីវភាពខ្ពស់ខ្ពស់ក្នុងនាមជាជំទាវយ៉ាងស្របច្បាប់ថែមទៀតផង ។

ពេលនេះដែរ វ៉ាន់ ម៉ូនិច ក៏កំពុងពពោះកូនទីពីរជាកូនស្រីដែលត្រៀមសម្រាលនៅក្នុងពេលឆាប់ៗនេះ ។ បាត់មុខជាអាជីពសិល្បៈប្រមាណជាបួនឆ្នាំ ប៉ុន្តែ វ៉ាន់ ម៉ូនិច ក៏ដូចជាស្វាមីតែងលេចមុខនៅក្នុងសកម្មភាពមនុស្សធម៌ជាច្រើនដែល ថ្មីៗនេះនាងក៏បានចូលរួមនៅក្នុងការជួយសង្គមកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតចំនួន ១០ លានរៀលដល់ រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

ទោះពោះខ្ទាតធំត្រៀមសម្រាលកូនទីពីរក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញ វ៉ាន់ ម៉ូនិច នៅតែមានសម្រស់ស្អាតផូរផង់ហើយ ការតែងខ្លួនក៏ស៊ីវិល័យទៅតាមជីវភាពរបស់នាងផងដែរ ។

គេចាំបានថា វ៉ាន់ ម៉ូនិច ធ្លាប់ជាតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពគួរសម តែក្រោយពីជំពប់នូវរឿងអាស្រូវមកនាងក៏បានចាកចេញពីអាជីពនេះ ប៉ុន្តែលេចមុខជាថ្មី វ៉ាន់ ម៉ូនិច ក៏កាន់តែថ្កុំថ្កើង និង មានងារជាជំទាវ ធ្វើឱ្យមិត្តភក្តិរួមអាជីពស្រឡាំងកាំងមិនស្ទើរទេ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់