ក្រោយសម្រាលកូនជាង ៦ ខែ តូតា មិនខ្វល់ចូលសិល្បៈ មកខ្វល់ធ្វើរឿងនេះសិន
ក្រោយពីមានកូនតារាសម្តែង តូតា ដែលធ្លាប់តែមានរូបរាងតូចស្លីមនោះបានប្រែមកជាធាត់ឡើងគីឡូទ្រលុកទ្រលន់ជាងមុន ។ អ្វីដែលចាប់អារម្មណ៍ក្រោយមានកូនចាស់ខែបន្តិចនោះ ពេលនេះតារាសម្តែងដែលមានបបូរមាត់សិចស៊ីរូបនេះចាប់ផ្តើមធ្វើរឿងមួយនេះជាថ្មីឡើងវិញ ។
បើទោះមិនមានព័ត៌មានថានឹងមានគម្រោងវិលចូលសិល្បៈវិញក៏ពិតមែន ប៉ុន្តែតារាសម្តែង តូតា បានចាប់ផ្តើមងាកមកថែសម្រស់របស់ខ្លួន ជាពិសេសរូបរាងតែម្តង ។ យ៉ាងណាមិញថ្មីៗ នេះនាងបានប្រឹងប្រែងហាត់ប្រាណសម្រករាងដែលពេលនេះនាងស្រកបាន ៤ គីឡូទៅហើយ ។ តូតា បានបង្ហោះសារដែលមានអត្ថន័យ «ចង់ស្អាតគឺមិនមានពាក្យថាខ្ចិលទេ តែចង់ប្រាប់ថាចង់ខ្យល់ម្តងៗ តែមិនអីទេពី ៦៧ គីឡូសល់ ៦៣ គីឡូ ។ អ៊ីចឹងស៊ូទៀតណា ម៉ាមី ជិតដល់គោលដៅហើយ» ។
ទោះបីជាឡើងគីឡូដល់ទៅ ៦៣ គីឡូពិតមែន តែអ្នកគាំទ្រជាច្រើននៅតែលើកឡើងថា តូតា ឡើងសាច់បែបនេះមើលទៅម្យ៉ាងដែរ ។ បើទោះបីការសម្រករាងបែបនេះមិនទទួលលទ្ធផលលឿនក៏ពិតមែន ប៉ុន្តែ តូតា ពេញចិត្តនឹងជ្រើសយកវិធីបែបនេះ ។
ដ្បិតមិនមានសកម្មភាពសិល្បៈជាយូរខែក៏ពិតមែន ប៉ុន្តែ តូតា តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយហ្វេនៗតាម រយៈការចែករំលែកនូវរូបភាពដ៏ស្រស់ស្អាតរបស់នាងរួមទាំងស្វាមី និង កូនប្រុសដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គម ។ ពេលខ្លះតារាសម្តែងរូបនេះក៏បានបង្ហាញនូវការសម្តែងវីដេអូខ្លីៗ Tik Tok ដែលមើលទៅពិតជាមានភាពរស់រវើកនិងក្រមិចក្រមើមគួរឱ្យក្នាញ់ ៕