Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ផ្ទុះព័ត៌មាន ពិធីការិនី កែវ ច័ន្ទនិមល ប្តី និង កូន ឆ្លងកូវីដ-១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ
កូវីដ តារា

ផ្ទុះព័ត៌មាន ពិធីការិនី កែវ ច័ន្ទនិមល ប្តី និង កូន ឆ្លងកូវីដ-១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ

អត្ថបទដោយ​៖ សាកល មីនា ៩, ២០២១

បើតាមការបង្ហោះពីទំព័រហ្វេសប៊ុកឈ្មោះ Vimean Dara ដែលគេស្គាល់ថាជាវរសេនីយឯក ម៉េង វិមាន​តារា អធិការ​ខណ្ឌ​មាន​ជ័យនោះ បានរាយការណ៍ព័ត៌មានបឋមឱ្យដឹងលើទំព័រហ្វេសប៊ុកយប់មិញថា «តាមការបញ្ចាក់ឈ្មោះ កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ ប្តី និង កូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ-១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ-១៩ ទាំងគ្រួសារ (៣ នាក់)» ។

លោក វរសេនីយឯក ម៉េង វិមាន​តារា អធិការ​ខណ្ឌ​មាន​ជ័យបានបន្តឱ្យដឹងទៀតថា «ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ-១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ-១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ-១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍)» ។

លោកបន្ថែមទៀតថា «រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មាសអាការផ្តាសាយ តែមិនក្តៅខ្លួនទេ និង មានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ-១៩ ។ ដោយឡែក កែវ ច័ន្ទនិមល និង គ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និង ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និង កូន» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់