Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ដាញ់ ម៉ូនីកា ជូនពរថ្ងៃកំណើតកូនស្រីយ៉ាងផ្អែមល្ហែម ស្ដែងពីក្ដីសុខក្នុងគ្រួសារពេញទំហឹង
តារា

ដាញ់ ម៉ូនីកា ជូនពរថ្ងៃកំណើតកូនស្រីយ៉ាងផ្អែមល្ហែម ស្ដែងពីក្ដីសុខក្នុងគ្រួសារពេញទំហឹង

អត្ថបទដោយ​៖ បេប៊ី មករា ១៣, ២០២១

អតីតតារាសម្ដែងធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនផុសផុលពីសំណាក់ទស្សនិកជនអ្នកនាង ដាញ់ ម៉ូនីកា បានឃ្លាតកាយចាកឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានក្រាបផ្ទឹមតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែ កុម្ភៈ ឆ្នាំ ២០១០ មក នាងក៏សម្រេចចិត្តលាស្រុកកំណើតទៅរស់នៅជាមួយស្វាមីនៅលើទឹកដីប្រទេសអូស្រ្តាលី ។

តែយ៉ាងណា មួយរយៈចុងក្រោយនេះ ដាញ់ ម៉ូនីកា ចាប់ផ្ដើមមានទំនាក់ទំនងស្អិតល្មួតជាមួយអ្នកគាំទ្រឡើងវិញ បន្ទាប់ពីនាងរកស៊ីលក់ផលិតផល ក៏ដូចជាសម្លៀកបំពាក់នៅតាមអនឡាញ ។

ទន្ទឹមនឹងមុខរបររកស៊ីរបស់តារាស្រី ដាញ់ ម៉ូនីកា មហាជនក៏ចាប់អារម្មណ៍ខ្លាំងទៅលើជីវិតឯកជនរបស់នាង ដោយរយៈពេលរៀបការ ១០ ឆ្នាំមកនេះ តួឯកស្រីក្នុងរឿង «ទុំទាវ» ខាងលើ ទទួលបានចំណងដៃកូនស្រីម្នាក់ និង កូនប្រុសម្នាក់ រស់នៅជួបជុំស្វាមីយ៉ាងមានសុភមង្គល ។

ក្នុងឱកាសថ្ងៃកំណើតកូនស្រីច្បងថ្មីៗនេះ ដាញ់ ម៉ូនីកា ក៏បានជូនពរកូនស្រីពោរពេញដោយភាពផ្អែមល្ហែមបំផុតថា «រីករាយថ្ងៃកំណើតកូនស្រីសម្លាញ់ចិត្តម៉ាក់ និងប៉ា ជូនពរកូនរៀនពូកែ ជាកូនល្អរបស់ប៉ាម៉ាក់ និងជូនពរឱ្យកូនមានសុខភាពល្អ និងមានសំណាងពេញមួយជីវិត 12.01.2021» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់