ក្រុមចម្រៀងថ្មីរបស់ SM មានដល់ទៅ ៣ សាសន៍ ត្រៀមវាយលុកទីផ្សារ K-pop
ក្រោយពីបានបង្ហាញមុខសមាជិកទាំង ៤ រូប នៃក្រុមចម្រៀងថ្មីឈ្មោះថា «aespa» របស់ SM Entertainment ជាផ្លូវការហើយនោះ ក្រុមចម្រៀងនារីថ្មីនេះដែរ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំងទៅលើស្រីស្អាតទាំង ៤ រូប គឺពួកគេសុទ្ធសឹងតែមានតុក្កតា Avatar ជាតំណាងរបស់ខ្លួន ដោយឈ្មោះ «aespa» គឺជាការបញ្ជូលគ្នានៃ «Avatar X Experience និង aspect» ។
ក្នុងនោះដែរ ក្រុមចម្រៀងថ្មី «aespa» ក៏នឹងត្រៀមចេញនូវ Album ដំបូង «Black Mamba» របស់ពួកគេនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ។
យ៉ាងណាមិញ មុននឹងលោកអ្នកបានឃើញការបង្ហាញទេពកោសល្យសិល្បរបស់ «aespa» នាពេលខាងមុខ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំជីវប្រវត្តខ្លះៗរបស់សមាជិកទាំង ៤ រូបជាមុនសិន ៖
១) Karina
Karina មានឈ្មោះពិតថា Yoo Ji Min មានសញ្ជាតិ កូរ៉េ ។ នាងមានតួនាទីក្នុងក្រុម ជាអ្នករ៉េប ច្រៀង និង រាំ ។ Karina កើតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០០០ ។
២) Giselle
Giselle មានឈ្មោះពិតថា Aeri Uchinaga មានសញ្ជាតិ ជប៉ុន ។ នាងមានតួនាទីក្នុងក្រុម ជាអ្នករ៉េប ។ Giselle កើតនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០០០ ។
៣) Winter
Winter មានឈ្មោះពិត Kim Min Jeong មានសញ្ជាតិ កូរ៉េ ។ នាងមានតួនាទីក្នុងក្រុមជាអ្នកច្រៀង និង រាំ ។ Winter កើតនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០១ ។
៤) Ning Ning
Ning Ning មានឈ្មោះជាភាសាចិនថា Ning Yizhuo, ឈ្មោះជាភាសាកូរ៉េ Jeo Ye Tak និង ឈ្មោះជាភាសាអង់គ្លេស Ning Vivian មានសញ្ជាតិ ចិន ។ នាងមានតួនាទីក្នុងក្រុមជាអ្នកច្រៀង និង Maknae ។ Ning Ning កើតនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០០២។
គួរឱ្យដឹងថា ពាក្យ Maknae គឺជាពាក្យសម្ដៅទៅលើ សមាជិកដែលមានវ័យក្មេងជាងគេបង្អស់ នៅក្នុងក្រុម ហើយពួកគេក៏ដើរតួនាទីយ៉ាងសំខាន់ ធ្វើជាចំណុចទាក់ទាញឲ្យក្រុមផងដែរ៕