បង្ហាញសម្រស់ Miss Grand ៣ ប្រទេសក្នុងតំបន់អាស៊ាន តើម្នាក់ណាមានវាសនាចូល Top?
រហូតមកដល់ពេលនេះ មានប្រទេសក្នុងអាស៊ានចំនួន ៣ ហើយ ដែលបានស្វែងរកឃើញរាជិនីកំពូលសម្រស់តំណាងប្រទេសរៀងៗខ្លួន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International 2020 ដែលនឹងរៀបចំឡើងឆាប់ៗនាចុងឆ្នាំនេះ ។
នាថ្ងៃនេះ យើងនឹងលើកបង្ហាញពីសម្ផស្សបវរកញ្ញា ៣ ប្រទេស ក្នុងតំបន់អាស៊ានដំបូងគេនេះ ដែលមានដូចជា Miss Grand កម្ពុជា ថៃ និង ឥណ្ឌូនេស៊ី ប្រចាំឆ្នាំ ២០២០ នេះ ដែលទើបនឹងគ្រងមកុដហើយកាលពីថ្មីៗកន្លងទៅ ជាមួយរូបសម្រស់ស្រស់ស្អាតមួយបែបម្នាក់មិនចាញ់គ្នាប៉ុន្មានឡើយ ។
១- នាង សេង រដ្ឋា Miss Grand Cambodia 2020
២- នាង Nam Phatcharaphon Miss Grand Thailand 2020
៣- នាង Aurra Kharishma Miss Grand Indonesia 2020