ទីបំផុត! តូតា បានឃើញមុខកូនប្រុសជាទីស្រឡាញ់ហើយ
ការរង់ចាំទាំងអរផង ភ័យផង ក្នុងការក្លាយជាម្តាយរបស់តារាសម្តែង តូតា បានមកដល់ហើយ ក្នុងការទទួលស្វាគមន៍កូនដំបូងរបស់នាងហើយ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្របានដឹងថា តូតា បានលាក់បាំងភេទកូនតាំងពីពេលពពោះរហូតដល់គ្រប់ខែ មិនឲ្យនរណាម្នាក់ដឹងឡើយ ក្រៅពីស្វាមី។ ចុងក្រោយ មហាជនអ្នកគាំទ្របានដឹងច្បាស់ហើយ គឺតារាសម្តែងរូបនេះ និង ស្វាមី ទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ ដោយបានដាក់ឈ្មោះថា ប៉ុល បូនីតតូ ។
គួររំឭកថា កំឡុងពេលពពោះ ៩ ខែ ១០ ថ្ងៃ ម៉ាក សែនសូនីតា តែងភ័យ និង បារម្ភក្នុងការសម្រាលកូនតាមបែបធម្មជាតិ ប៉ុន្តែលទ្ធផលនៃថ្ងៃផ្តល់កំណើតកូនប្រុសដំបូង នាងពិតជាសម្រាលកូនបានជោគជ័យ ព្រមទាំងមានសុខភាពល្អ ទាំងម្តាយ និង កូន។ ចូលរួមអបអរសាទរណា !