សម្រស់បងប្អូនស្រីរបស់ ឈិត សុវណ្ណបញ្ញា ទាំង ៣ ស្អាតដូចគ្នា
នៅក្នុងវិស័យសិល្បៈធ្លាប់មានអ្នកដឹង និង មិនទាន់មានអ្នកដឹងថា តារាចម្រៀង ឈិត សុវណ្ណបញ្ញា មានបងប្អូនចំនួន ៥ នាក់ ដោយក្នុងនោះនាងមានប្អូនស្រីម្នាក់ទៀតដែលជាកូនភ្លោះនឹងនាង និង មានមុខមាត់ដូចគ្នាបេះដាក់ ។ ប្អូនស្រីភ្លោះម្នាក់នោះមានឈ្មោះ ឈិត សុវណ្ណនុកា ។
ពេលខ្លះប្រសិនបើ មហាជន និង អ្នកគាំទ្រមួយចំនួនមិនបានសង្កេតមើលឲ្យច្បាស់នោះទេ ប្រាកដជាច្រឡំប្អូនស្រីភ្លោះរបស់ ឈិត សុវណ្ណបញ្ញា គឺជារូបនាងក៏មាន ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះមិនត្រឹមមានតែប្អូនស្រីភ្លោះតែម្នាក់ដែលធ្វើឲ្យមហាជនភាន់ច្រឡំជារូបនាងប៉ុណ្ណោះទេ សូម្បីតែប្អូនស្រីបន្ទាប់របស់នាងម្នាក់ទៀត ដែលគេស្គាល់គណនី fb ឈ្មោះថា Toh Toh Judy ក៏មុខស្រដៀងនឹងនាងខ្លាំងណាស់ដែរ ។ មិនត្រឹមតែប៉ុណ្ណោះ សម្រស់អ្នកទាំងបី គឺស្រស់ស្អាតដូចគ្នាទៀតផង ។
គួរជម្រាបដែរថា ប្អូនស្រីទាំង ២ របស់ ឈិត សុវណ្ណបញ្ញា ក៏ធ្លាប់ចូលរួមសម្តែង MV ក្នុងបទចម្រៀងរបស់នាងជាច្រើនបទផងដែរ នៅក្នុងផលិតកម្មរស្មីហង្សមាស ។ ក្នុងនោះប្អូនប្រុសពៅរបស់នាងក៏ធ្លាប់ជាតារាសម្តែង និង តារាម៉ូដែលដូចគ្នាផងដែរ រីឯបងប្រុសធំវិញទោះបីជាមិនស្ថិតក្នុងវិស័យសិល្បៈ តែលោកក៏ស្រស់សង្ហាមិនចាញ់ប្អូនៗដែរ ៕