ចាប់តាំងពីព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ កន្លងមក ទីក្រុង Los Angeles សហរដ្ឋអាមេរិក បានជួបប្រទះនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរាលដាលឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទៃដីរាប់ពាន់ហិកតា។
ហេតុការណ៍ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនេះដែរ បានឆក់យកអាយុជីវិតមនុស្សអស់ ៥ នាក់ និង បំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋអស់ជាច្រើនសន្ធឹក។ ក្នុងនោះដែរ ភូមិគ្រឹះតម្លៃរាប់លានដុល្លាររបស់តារាហូលីវូដល្បីៗជាច្រើនក៏ត្រូវបានភ្លើងលេបត្របាក់ខ្ទេចគ្មានសល់ដូចគ្នា។
តារាល្បីៗដែលរងការខូចខាតផ្ទះសម្បែងដោយសារភ្លើងឆេះព្រៃដ៏អាក្រក់ដើមឆ្នាំថ្មីនេះរួមមាន៖
១. តារាសម្ដែង John Goodman
២. តារាសម្ដែង Anthony Hopkin
៣. តារាសម្ដែង Miles Teller និង ភរិយា Keleigh
៤. តារាសម្ដែង Eugene Levy
៥. តារាសម្ដែង Billy Crystal
៦. តារាសម្ដែង Adam Brody និង ភរិយា Leighton Meester
៧. តារាសម្ដែងស្រី Anna Faris
៨. តារាស្រី Paris Hilton