ផ្អើលអ្នកគាំទ្រ! អតីតតារាសម្តែងប្រុស TVB ម្នាក់ ចេញមកទម្លាយថាត្រូវគេដាក់ថ្នាំ និង បំពា-នរាងកាយដល់ទៅ ២ ដង

Share This

លោក Wong Hei ដែលជាអតីតតារាសម្ដែងប្រចាំទូរទស្សន៍ TVB ប៉ុន្មានឆ្នាំចុងក្រោយនេះសង្កេតឃើញថាលោកហាក់ស្ងប់ស្ងាត់មិនសូវបង្ហាញខ្លួននោះឡើយ។ យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ តារាប្រុសវ័យ ៥៧ ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលរូបលោកបានចេញមកទម្លាយលើ channel youtube ផ្ទាល់ខ្លួន រៀបរាប់ពីរឿងរ៉ាវដ៏មិននឹកស្មានមួយដែលបានកើតឡើងចំពោះលោកកាលពីឆ្នាំមុន។

ចំណងជើងវីដេអូដែលលោកបង្ហោះលើ youtube នោះដែរបានសរសេរថា៖ «លើកដំបូង ខ្ញុំត្រូវគេដាក់ថ្នាំ និង រំលោភ» ដោយលោកអះអាងថា លោកត្រូវគេបៀតបៀនរាងកាយដល់ទៅ ២ ដងកាលពីឆ្នាំ ២០២៤ អំឡុងពេលរស់នៅតៃវ៉ាន់។

តាមការរៀបរាប់របស់លោក Wong Hei ហេតុការណ៍ដំបូងកើតឡើងនៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅតំបន់ Hsinchu។ លោកថា លោកត្រូវបានគេដាក់ថ្នាំនៅកន្លែងរបស់មិត្តភក្តិ ហើយក្រោយមកក៏ដឹងខ្លួនទាំងខ្លួនឯងដេកផ្កាប់មុខ ពិបាកដកដង្ហើម មុនពេលសន្លប់ទៅវិញ។ ពេលលោកដឹងខ្លួនឡើងវិញ លោកឃើញថាខ្លួនឯងនៅលើឥដ្ឋ ឈឺចុកចាប់ពាសពេញខ្លួន និង មានស្នាមជាំពេញទាំងខ្លួនផងដែរ។

លោក Wong Hei បានអះអាងទៀតថា មិត្តភក្តិរបស់លោកគឺមើលទៅដូចព្រងើយៗ និង និយាយទូរស័ព្ទធម្មតា។ យ៉ាងណាមិញ ក្រោយមកពួកគេទទូចនាំលោកទៅជិះរថភ្លើងពេលព្រឹក ដឹកលោកទៅកន្លែងដាច់ស្រយាលពីស្ថានីយ។ នៅលើរថភ្លើង Wong Hei ចាប់អារម្មណ៍ថា អ្នកដំណើរមួយចំនួនមើលទៅចម្លែកៗដូចកំពុងការពារអ្វីមួយអ៊ីចឹង។

ចំពោះហេតុការណ៍លើកទី ២ លោក Wong Hei ថាបានកើតឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ក្រោយពេលរូបលោកផឹកស៊ីជាមួយមិត្តភក្តិ ២ នាក់។ ស្រដៀងលើកទីមួយដែរ លោកបានសន្លប់ហើយពេលភ្ញាក់ឡើងវិញ កម្រើកខ្លួនមិនរួចមុនសន្លប់ទៅវិញ។

លោកនិយាយទៀតថា ក្រោយមកពេលដឹងខ្លួនវិញ ខ្លួនលោកពោរពេញដោយឈាម ជង្គង់របស់លោកឡើងជាំ ហើយក៏ឃើញមានវត្ថុរាវសលាយជាមួយលាមកនៅចន្លោះគូទរបស់លោក។ បើទោះរឿងហេតុកើតឡើងមិនសមទំនងក៏ពិតមែន ប៉ុន្តែមិត្តភក្តិរបស់លោកទាំង ២ នាក់នោះគឺធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។

ជុំវិញការបៀតបៀននេះដែរ លោក Wong Hei ក៏បានទៅឱ្យគ្រូពេទ្យជួយពិនិត្យមើល ប៉ុន្តែលោកបញ្ជាក់ទៀតថាលោកបានទៅប៉ះនឹងបុគ្គលិកពេទ្យដែលមិនសហការគ្នា។

ជិតបញ្ចប់នៃវីដេអូ លោក Wong Hei បាននិយាយថា លោកបានកើតអាការមួយហៅថា Rhabdomyolysis ដែលលោកជឿជាក់ថាមានពាក់ព័ន្ធនឹងការបៀតបៀនទាំង ២ លើកនោះ។ ទោះជួបហេតុការណ៍ប៉ះពាល់ដល់រាងកាយបែបនេះក៏ពិតមែន ប៉ុន្តែលោក Wong Hei មិនបានរាយការណ៍ប្រាប់ប៉ូលិសឡើយ ដោយសារតែលោកមិនមានការទុកចិត្តលើខាងអាជ្ញាធរ៕

ទស្សនាវីដេអូនៅទីនេះ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ