តិចនិករំដោះខ្លួនពីការឡើងទម្ងន់ (វីដេអូ)
ការឡើងទម្ងន់ច្រើនតែបណ្តាលពីទម្លាប់ប្រចាំថ្ងៃដូចជា ការទទួលទានអាហារមិនបានត្រឹមត្រូវតាមពេលវេលា និង បរិមាណ ខ្វះលំហាត់ប្រាណ រួមផ្សំជាមួយទម្លាប់នៃការចូលគេងមិនទៀងទាត់ ។ ដើម្បីចង់ដឹងថា ទម្ងន់របស់យើងស្ថិតក្នុងរង្វាស់ខ្នាតមួយណា គឺត្រូវយកទម្ងន់គិតជាគីឡូក្រាម ចែកឱ្យកម្ពស់គិតជាម៉ែត្រលើកជាការេ ពេលឃើញលទ្ធផល ទើបយកមកពិនិត្យជាមួយរង្វាស់ខ្នាតនៃទម្ងន់ ដោយយោងតាមអង្គការសុខភាពពិភពលោក បានកំណត់ថា ក្រោម 18,5 គឺទម្ងន់ស្រាល 18,5-24,9 គឺទម្ងន់ធម្មតា 25 -29,9 គឺទម្ងន់ធាត់បន្តិច 30 – 34,9 គឺទម្ងន់ធាត់ខ្លាំង ច្រើនជាង 35 គឺទម្ងន់ធាត់ខ្លាំងណាស់ ។
បើចេះតែឱ្យទម្ងន់បន្តឡើងដោយគ្មានវិធានការទប់ស្កាត់ អាចប្រឈមនឹងបញ្ហាសុខភាពដូចជាជំងឺត្បៀតសរសៃឈាមខួរក្បាល ជំងឹសរសៃឈាមបេះដូង តម្រងនោម ដូចនេះគួរព្យាយាមធ្វើលំហាប់ប្រាណជាប្រចាំ សម្រាកឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារឱ្យបានត្រឹមត្រូវតាមពេលវេលា និង បរិមាណ ចៀសវាងការពិសារគ្រឿងស្រវឹង និង ប្រើប្រាស់គ្រឿងញៀន ហើយក៏ត្រូវថ្លឹងទម្ងន់ជាប្រចាំផងដែរ ៕
ដោយ ៖ ខេរី