នៅវេលាម៉ោងប្រមាណ ៨ និង ១៥ នាទីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំPhetchaburi ប្រទសថៃ បានទទួលការរាយការណ៍ពីពលរដ្ឋថាមានយន្តហោះធន់តូចមួយគ្រឿងបានធ្លាក់ចូលសមុទ្រប្រមាណ ១០០ ម៉ែត្រពីច្រាំង ចំពីមុខរីស៊ត Baby Grand នាឆ្នេរ Cha-am សង្កាត់ Cha-am ខេត្ត Phetchapuri។
យន្តហោះមួយគ្រឿងនោះត្រូវបានឱ្យដឹងថាជារបស់ខាងនគរបាលជាតិថៃ ដោយក្នុងហេតុការណ៍គ្រោះថ្នាក់នោះមនុស្សចំនួន ៦ នាក់លើយន្តហោះដែលសុទ្ធតែជាមន្ត្រីប៉ូលិសត្រូវបានបាត់បង់ជីវិតទាំងអស់ (៥ នាក់ស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតរងរបួសធ្ងនធ្ងរ និង បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។
វីដេអូស្ដែងៗនៃគ្រោះថ្នាក់ខាងលើត្រូវបានទម្លាយតាមក្រោយ បង្ហាញឱ្យឃើញច្បាស់ៗពេលយន្តហោះកំពុងបើកក៏ស្រាប់តែដាំក្បាលចុះធ្លាក់ចូលក្នុងសមុទ្រតែម្ដង។ គ្រោះថ្នាក់ដ៏រន្ធត់នោះដែរបានធ្វើឱ្យតួខ្លួនយន្តហោះទាំងមូលត្រូវលិចជ្រៅចូលក្នុងទឹកសមុទ្រ។ បច្ចុប្បន្ន ខាងភ្នាក់ងារស៊ើបអង្កេតកំពុងប្រមូលទិន្នន័យពីបំណែកយន្តហោះ ប្រអប់ខ្មៅ រូបទាំងភស្តុតាងបច្ចេកទេសផ្សេងៗទៀតដើម្បីរកមូលហេតុបង្កជាការធ្លាក់ពិតប្រាកដ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖