Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ថៃ ប្រកាសវិធានការពិនិត្យកាតវ៉ាក់សាំងកូវីដ-១៩ ឡើងវិញ ចំពោះភ្ញៀវទេសចរចូលស្រុក
កូវីដ

ថៃ ប្រកាសវិធានការពិនិត្យកាតវ៉ាក់សាំងកូវីដ-១៩ ឡើងវិញ ចំពោះភ្ញៀវទេសចរចូលស្រុក

អត្ថបទដោយ​៖ Trassi មករា ៩, ២០២៣

ប្រទេស​ថៃ នឹង​តម្រូវ​ឱ្យ​អ្នក​ទេសចរ​ក្រៅ​ស្រុក បង្ហាញ​​កាត ឬ លិខិត​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ គ្រប់​ចំនួន មុន​ពេល​ហោះហើរ​ចូល​ប្រទេស​ថៃ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​និយតករអាកាសចរណ៍​ក្នុង​ប្រទេស។ ការ​ប្រកាស​វិធានការ​ថ្មី​នេះ​ដែរ គឺ​ធ្វើ​ឡើង​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​បន្ថែម ខណៈ​ប្រទេស​ចិន បាន​បើក​ច្រក​ព្រំដែន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០៨ ខែ​មករា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ។

បើ​តាម​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេសថៃ (CAAT) បាន​បញ្ជាក់​​ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ទី ០៧ ខែ​មករា ឆ្នាំ ២០២៣ ថា ចាប់​ពី​ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ ២០២៣ នេះ​តទៅ រាល់​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ នឹង​ត្រូវ​បង្ហាញ​កាត​វ៉ាក់សាំង ឬ អ្នក​ដែល​បាន​ឆ្លង​កូវីដ-១៩ ត្រូវ​មាន​ក្រដាស​បញ្ជាក់​ពី​ការ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ បាន ៦ ខែ។

ដោយ​ឡែក​ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ គឺ​ត្រូវ​បង្ហាញ​ពី​លិខិត​បញ្ជាក់​ពី​ពេទ្យ ដែល​ពន្យល់​បញ្ជាក់​ពី​មូលហេតុ​ដែល​ពួកគេ​មិន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង។ ខាង CAAT បាន​បន្ថែម​ទៀត​ថា ខាង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់ នឹង​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​ពិនិត្យ​មើល​ឯកសារ​ទាំង​នោះ មុន​ពេល​អ្នក​ដំណើរ​ឡើង​យន្តហោះ ហើយ​ត្រូវ​បញ្ចេញ​បញ្ជី​នៃ​ចំនួន​ដូស​វ៉ាក់សាំង​ដែល​តម្រូវ​តាម​​ប្រភេទ​នៃ​វ៉ាក់សាំង​កូវីដ-១៩ (យ៉ាងហោចណាស់ ២ ដូសឡើងទៅ)  លើ​វិបសាយ​របស់​ពួកគេ​ផង​ដែរ។ វិធានការ​ថ្មី​នេះ​ដែរ នឹង​ត្រូវ​អនុវត្ត​យ៉ាង​ហោច​ណាស់​ដល់​ចុង​ខែ​មករា នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិធានការ​ទាមទារ​ពិនិត្យ​កាត​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​លុបចោល​ម្ដង​ហើយ​កាល​ពី​ខែ​តុលា ឆ្នាំ ២០២២ កន្លង​ទៅ ប៉ុន្តែ​ត្រូវ​បាន​ប្រកាស​អនុវត្ត​ឡើង​វិញ ក្រោយ​ប្រទេស​ចិន បាន​បើក​ច្រក​ព្រំដែន​របស់​គេ​វិញ​នោះ៕

ប្រភព៖ CNA

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់