Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ស្ងាត់ជិត ២ ឆ្នាំ ឥឡូវក្រុងវ៉ូហាន ចេញវិធានការការពារជាថ្មី ក្រោយរកឃើញអ្នកឆ្លងកូវីដក្នុងសហគមន៍
កូវីដ

ស្ងាត់ជិត ២ ឆ្នាំ ឥឡូវក្រុងវ៉ូហាន ចេញវិធានការការពារជាថ្មី ក្រោយរកឃើញអ្នកឆ្លងកូវីដក្នុងសហគមន៍

អត្ថបទដោយ​៖ Trassi កក្កដា ២៧, ២០២២

អាជ្ញាធរ​ទីក្រុង​វ៉ូហាន ប្រទេស​ចិន បាន​​ចេញ​វិធានការ​ផ្អាក​សកម្មភាព​មួយ​ចំនួន​ក្នុង​ស្រុក Jiangxia ក្រោយ​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ជា​ថ្មី​ក្នុង​សហគមន៍ ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​ជិត ២ ឆ្នាំ​មក​នេះ។

វិធានការ​រឹត​បន្តឹង​ឡើង​វិញ​នេះ​ដែរ មាន​ដូច​ជា ហាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ជួបជុំ​ទ្រង់ទ្រាយ​ធំ នៅ​តាម​ភោជនីយដ្ឋាន ឬ អាហារដ្ឋាន​នានា ក៏​ដូច​ជា​ការ​ផ្អាក​ដំណើរការ​កន្លែង​កម្សាន្ត​តាម​ទី​សាធារណៈ​នានា​ផង​ដែរ។ បន្ថែម​ពី​នេះ ចំពោះ​មធ្យោបាយ​សាធារណៈ​ផ្សេងៗ​ដូច​ជា រថយន្ត​ក្រុង ឬ រថភ្លើង​ក្រោមដី​ជា​ដើម ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​ដូច​គ្នា។

ក្នុង​នោះ​ដែរ អាជ្ញាធរ​ក្នុង​តំបន់ ក៏​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ស្រុក Jiangxia កុំ​ចាកចេញ​ពី​កន្លែង​រស់នៅ​របស់​ពួកគេ អំឡុង​ពេល​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​រយៈពេល ៣ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ រួម​ទាំង​ប្រកាស​ដល់​ពលរដ្ឋ​ពី​តំបន់​ផ្សេងៗ​ទៀត ចៀសវាង​ធ្វើ​ដំណើរ​ចូល​ក្នុង​ក្រុង​វ៉ូហាន មួយ​រយៈ​នេះ។

គួរ​បញ្ជាក់​ថា វិធានការ​រឹត​បន្តឹង​ទប់​ស្កាត់​ការ​រាលដាល​ឆ្លង​កូវីដ-១៩ នេះ​ដែរ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​មន្ត្រី​សុខាភិបាល​ក្នុង​ស្រុក​នោះ ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ក្នុង​សហគមន៍​ចំនួន ២ ករណី និង ២ ករណី​ទៀត​រក​ឃើញ ក្រោយ​ប៉ះពាល់​អ្នក​ឆ្លង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់