Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ដល់-ក! កូរ៉េខាងជើង រកឃើញករណីសង្ស័យកូវីដ-១៩ ជាង ២៦ ម៉ឺននាក់ទៀត សរុបកើនជិត ២ លាននាក់
កូវីដ

ដល់-ក! កូរ៉េខាងជើង រកឃើញករណីសង្ស័យកូវីដ-១៩ ជាង ២៦ ម៉ឺននាក់ទៀត សរុបកើនជិត ២ លាននាក់

អត្ថបទដោយ​៖ Trassi ឧសភា ១៩, ២០២២

នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០២២ នេះ ប្រទេស​កូរ៉េ​ខាង​ជើង ប្រកាស​ករណី​ស្លាប់​ថ្មី ១ នាក់​បន្ថែម និង ករណី​សង្ស័យ​កូវីដ-១៩ ជាង ២៦ ម៉ឺន​នាក់​ទៀត ដែល​នាំ​ឱ្យ​ចំនួន​ករណី​ផ្ដាសាយ​សរុប​ឡើង​ដល់​ជិត ២ លាន​នាក់​ហើយ។

តាម​រយៈ​ព័ត៌មាន​ទទួល​បាន​ពី​ទី​ស្នាក់ការ​កណ្ដាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​បន្ទាន់ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ប្រមាណ ២៦២ ២៧០ នាក់ មាន​អាការ​ផ្ដាសាយ និង អ្នក​ស្លាប់​ថ្មី​ម្នាក់ ក្នុង​រយៈពេល​ត្រឹម ២៤ ម៉ោង។ គិត​តាំង​ពី​ចុង​ខែ​មេសា​មក ករណី​ជំងឺ​ផ្ដាសាយ​សរុប​ក្នុង​ប្រទេស​នេះ គឺ​ហក់​ឡើង​ខ្លាំង​រហូត​ដល់ ១.៩៧ លាន​នាក់ ដោយ​ក្នុង​នោះ​មនុស្ស​ជាង ១.២៣ លាន​នាក់​បាន​ជា​សះស្បើយ និង យ៉ាង​ហោច​ណាស់ ៧៤០ ១៦០ នាក់ កំពុង​ទទួល​ការ​ព្យាបាល។

គួរ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កូរ៉េ​ខាង​ជើង កំពុង​រង​ការ​រាតត្បាត​ខ្លាំង​នៃ​វីរុស​សង្ស័យ​ថា​ជា​កូវីដ​-១៩ ខណៈ​រដ្ឋាភិបាល​បាន​កំពុង​ដុត​ដៃ​ដុត​ជើង បញ្ជូន​កងទ័ព​ទៅ​ផ្គត់ផ្គង់​ថ្នាំ​សង្កូវ​ដល់​ឱសថស្ថាន​នានា​ក្នុង​ក្រុង Pyongyang ដើម្បី​ធ្វើ​ការ​ចែកចាយ និង ព្យាបាល​ដល់​អ្នក​ជំងឺ​ទាំង​អស់៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់