ឱ្យតែពេលចូលឆ្នាំចិន ការឡកម៉ុងសាយគេមិនដែលចោលទេ តាមពិតមានរឿងអាថ៌កំបាំងយ៉ាងនេះសោះ!

Share This

ឱ្យតែដល់ពិធីបុណ្យចូលឆ្នាំម្តងៗ បណ្ដាប្រទេសមួយចំនួនដូចជាចិន វៀតណាម និង សូម្បីតែខ្មែរយើងជាដើម  តែងតែឃើញថាមានការឡកម៉ុងសាយស្ទើរតែគ្រប់ទីកន្លែង មានទាំងនៅក្នុងផ្ទះ មានទាំងនៅតាមផ្លូវ ពោលការឡកម៉ុងសាយ គឺអត្តសញ្ញាណមួយដែលត្រូវបានមនុស្សនឹកឃើញ និង ចងចាំសម្រាប់ពិធីចូលឆ្នាំចិនតែម្តង។

តើការឡកម៉ុងសាយនេះ មានប្រវត្តិយ៉ាងណាខ្លះទៅ?

ការឡកម៉ុងសាយ ត្រូវបានគេដឹងថាមានកំណើតតាំងពីក្នុងរាជរង្សហាន នៅក្នុងអំឡុង ២០៦ ឆ្នាំមុនគ្រិស្តសករាជ ដល់ ២២០ ឆ្នាំនៃគ្រិស្តសករាជ។ ពេលនោះ ការឡក ឬ លោតម៉ុងសាយនេះ គឺសម្រាប់តែការបួងសួងគោរពដល់ដូនតា និង បួងសួងសុំទឹកភ្លៀងប៉ុណ្ណោះ តែក្រោយមក ខណៈដល់រាជវង្សថាង និង រាជវង្សសុង ការលោតនេះក៏បានក្លាយទៅជាសកម្មភាពកម្សាន្តជាធម្មតា ជាពិសេសគឺសម្រាប់ពិធីបុណ្យចូលឆ្នាំចិននេះឯង។

ដោយឡែក មានព្រេងកថាច្រើនណាស់នៅពីក្រោយប្រវត្តិការឡកម៉ុងសាយនេះ តែមានព្រេងកថាមួយគួរឱ្យចាប់អារម្មណ៍ជាងគេ។ ក្នុងនោះ មានដំណាលមួយថាមានភូមិមួយនៅជិតភ្នំនៃភាគខាងត្បូងប្រទេសចិន ជារៀងរាល់ឆ្នាំ ភូមិនេះតែងតែមានសត្វចម្លែកមួយក្បាលដែលមានភ្នែកមួយស្នែងមួយ ចុះពីលើភ្នំមកបង្កភាពភ័យខ្លាចដល់អ្នកស្រុក ជាពិសេសគឺវាស៊ីដំណាំស្ទើរទាំងអស់តែម្តង។ អ្នកភូមិក៏បានដាក់ឈ្មោះសត្វចម្លែកនោះថា Nian Shou (年獸) ដែលមានន័យជាភាសាខ្មែរថា សត្វចម្លែកប្រចាំឆ្នាំ។

យ៉ាងណាមិញ អ្នកភូមិមិនដឹងពីវិធីបង្រ្កាបសត្វចម្លែកមួយក្បាលនេះទេ ម្នាក់ៗអស់សង្ឃឹមណាស់ព្រោះត្រូវរស់ក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ មានថ្ងៃមួយស្រាប់តែមានអ្នកដំណើរម្នាក់បានដើរកាត់ភូមិ ព្រមទាំងបានប្រាប់ថា សត្វចម្លែកនោះវាខ្លាចភ្លើងខ្លាចសំឡេងខ្លាំងៗ និង ពណ៌ក្រហម។ គ្រាន់តែដឹងហើយ អ្នកភូមិក៏បានច្នៃដើមឫស្សីជាមួយនឹងក្រណាត់ពណ៌ក្រហមឱ្យទៅជាគ្រោងរូបសត្វ (ដូចម៉ុងសាយ) ដើម្បីឱ្យមនុស្សពីរនាក់អាចនៅក្នុងនោះបាន។

នៅឆ្នាំក្រោយ ពេលដែលសត្វចម្លែក Nian បង្ហាញខ្លួន អ្នកភូមិបានមករៀបចំឱ្យមនុស្សពីរនាក់ពាក់រូបគ្រោងសត្វដែលបានរៀបចំនោះទៅលោតបន្លាចសត្វចម្លែកនោះ ឯអ្នកស្រុកដទៃទៀតក៏បាននាំគ្នាវាយចានវាយឆ្នាំងឱ្យកើតសំឡេងឮៗ ព្រមទាំងបានដុតផាវថែមទៀតផង។ ជាលទ្ធផលបានដូចចិត្ត អ្នកភូមិក៏បានដេញសត្វចម្លែក Nian បានដោយជោគជ័យ ហើយក្រោយមកដើម្បីរំឮកដល់ជ័យជម្នះនេះ ពលរដ្ឋចិនក៏បានតែងតែពាក់ឈុតគ្រោងសត្វបច្ចុប្បន្នជាម៉ុងសាយនេះឯង ដើម្បីឡកអបអររៀងរាល់ឆ្នាំថ្មី៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ព័ត៌មានបន្ថែម

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ