ធ្លាប់ឃើញមន្ទីរពេទ្យព្យាបាលមនុស្ស ឥលូវមកស្គាល់មន្ទីរពេទ្យជួសជុលតុក្កតាខូចៗ ឃើញហើយព្រឺសម្បុរ

Share This

មន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសអូស្ត្រាលី ត្រូវបានស្គាល់ថាជាមន្ទីរពេទ្យសម្រាប់ជួសជុលកូនតុក្កតាដែលមានការបែកបាក់ ឬខូចត្រង់ផ្នែកណាមួយនៃរាងកាយ។ ចំពោះការជួសជុលលើតុក្កតាទាំងឡាយគឺធ្វើឡើងដោយលោក Geoff Chapman ដែល​ជា​ម្ចាស់​ស្នង​ដំណែង​ទី ៣ លើ​មន្ទីរពេទ្យ​នេះ ។

ចាប់​តាំង​ពី​បើក​ដំណើរការ​ក្នុង​ឆ្នាំ ១៩១៣ លោក Geoff និង​ក្រុម​ការងារ​របស់​លោក បាន​ធ្វើ​ការ​ជួសជុល​តុក្កតា​ប្រមាណ​ជាង ៣ លាន​ឯណោះ ។ លោក​បាន​និយាយ​ថា «ពួកយើង​គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​តិចតួច​ដែល​អាច​ធ្វើ​ការងារ​នេះ ។ ការ​ជួសជុល​តុក្កតា​ខូចៗ​ចាស់ៗ គឺ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ »

ក្នុង​ឆ្នាំ ២០១៤ មន្ទីរ​ពេទ្យ​មួយ​នេះ​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ស៊ីដនី ដែល​មាន​ចំនួន​គ្រូពេទ្យ​សរុប​ទាំង​អស់ ១២ នាក់ ។ ដូច​ជា​ក្រុម​គ្រូពេទ្យ​ព្យាបាល​មនុស្ស បុគ្គលិក​នៅ​ទី​នោះ មាន​ជំនាញ​រៀងៗ​ខ្លួន​រាប់​គិត​ពី​ផ្នែក​ភ្នែក តួ​ខ្លួន និង​សក់ ។ តាម​ស្ដាប់​មើល​ទៅ កន្លែង​នេះ​ដូច​ជា​គួរ​ឲ្យ​ស្រស់​ស្អាត និង​រីករាយ​ណាស់ ដោយ​តែង​តែ​ជួយ​ជួសជុល​តុក្កតា​ចាស់ៗ ប៉ុន្តែ​ធាតុ​ពិត ទិដ្ឋភាព​នៅ​ខាង​ក្នុង​នោះ គឺ​គួរ​ឲ្យ​ខ្លាច​បំផុត ។

បើ​តាម​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​តុក្កតា​មួយ​នេះ គឺ​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​នៅ​អំឡុង​សង្គ្រាម​លោកលើក​ទី ២ ដោយ​សារ​តែ​នៅ​ពេល​នោះ ច្បាប់​នាំ​ទំនិញ​ចូល​គឺ​មាន​ការ​រឹតត្បិត ដូច​នេះ​ការ​ចំណាយ​ចង់​ទិញ​តុក្កតា​ថ្មី​គឺ​មាន​ការ​ពិបាក​ខ្លាំង​បំផុត ។ ហេតុ​នេះ​ហើយ ដោយ​គ្មាន​ជម្រើស មនុស្ស​ជំនាន់​នោះ​មាន​តែ​យក​តុក្កតា​ចាស់​ៗ​ដែល​ខូច​យក​ទៅ​ជួសជុល ដើម្បី​បំពេញ​តម្រូវការ​កូនៗ​របស់​ខ្លួន ។

ម្ចាស់​មន្ទីរពេទ្យ​តុក្កតា​លោក Geoff បាន​និយាយ​ថា «ឪពុក​របស់​ខ្ញុំ​រស់​នៅ​ឆ្លង​កាត់​សម័យកាល​សង្គ្រាម​នោះ ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​មន្ទីរពេទ្យ​មាន​ការ​មមាញឹក​ខ្លាំង​បំផុត ។ នៅ​ពេល​ដែល​មមាញឹក​ខ្លាំង​នោះ មន្ទីរពេទ្យ​មាន​បុគ្គលិក​ចំនួន ៧០ នាក់ និង​ការិយាល័យ​ចំនួន ៦ ។ បច្ចុប្បន្ន អតិថិជន​ភាគ​ច្រើន​​ដែល​មក​មន្ទីរពេទ្យ​គឺ​ជា​ស្ត្រី​ចំណាស់ ហើយ​តាយាយ ដែល​ត្រូវ​ការ​ជួសជុល​តុក្កតា​ឲ្យ​ចៅៗ​របស់​គាត់ »

លោក Geoff បាន​បន្ថែម​ថា «នៅ​ពេល​អ្នក​ទាំង​នោះ​នៅ​ក្មេង ពួកគាត់​មាន​តុក្កតា​តែ​មួយ​ប៉ុណ្ណោះ មិន​ងាយ​ស្រួល​បាន​ថ្មីៗ​ភ្លាមៗ​តាម​ហាង​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។ អ៊ីចឹង​ហើយ​សម្រាប់​ពួកគាត់ តុក្កតា​ទាំង​នេះ​គឺ​មាន​ន័យ​ខ្លាំង​ណាស់ »

បើ​ទោះ​ជា​បច្ចុប្បន្ន ខាង​មន្ទីរពេទ្យ​មិន​មាន​ការ​មមាញឹក​ដូច​មុន ប៉ុន្តែ​ពួកគេ​នៅ​តែ​ទទួល​បាន​ការ​ពឹង​ឲ្យ​ជួសជុល​ចន្លោះ​ប្រមាណ ២០០ តុក្កតា​ក្នុង​មួយ​សប្ដាហ៍​ដែរ ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) កម្ពុជាលេចធ្លោ! មៀលីយ៉ាន ឈរលើឆាក Miss Asia Pacific International ត្រូវអ្នកគាំទ្រជ្រើសរើសសួរសំណួរតែម្នាក់គត់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

(វីដេអូ) ពេជ្រ ចរណៃ ត្រៀមរៀបចំការសម្ដែងគុនល្បុក្កត្តោ ២៥ ខេត្ត-ក្រុង មូលនិធិម្នាក់ ១ ដុល្លារពីមហាជន ជួយព័ទជួរមុខ និង ជនភៀសសឹក

ផលិតកម្ម LD ត្រៀមផលិតភាពយន្តជីវិតអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងសោដនាកម្មភ្នំខ្មោច

ដល់-ក! យន្តហោះមួយគ្រឿងត្រូវហោះឆ្វែលលើមេឃកន្លះម៉ោង ដោយសារបុគ្គលិកប៉មត្រួតពិនិត្យចរាចរណ៍ ដេកលក់ទាក់ទងមិនឆ្លើយតប

ព័ត៌មានបន្ថែម

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ