ការងារក្នុងក្ដីស្រមៃ! នៅប៉ូឡូញ មានសេវាកម្មឱបអ្នកឯកា ១ ម៉ោង ៣៧ ដុល្លារ ដាច់ខ្លាំងក្នុងចំណោមមនុស្សវ័យ ៤០ ដល់ ៦០ ឆ្នាំ

Share This

Ania Od Przytulania ជាកន្លែងបម្រើសេវាកម្មឱបដ៏ជំនាញមួយកន្លែងស្ថិតនៅទីក្រុង Katowice ភាគខាងត្បូងប្រទេសប៉ូឡូញ។ សេវាកម្មនេះ បង្កើតឡើងកាលពីឆ្នាំ ២០២៣ កន្លងទៅដោយនារីម្នាក់ឈ្មោះ Aleksandra Kasperek ដោយតាមឱ្យដឹង ដើម្បីអាចទទួលសេវាកម្មឱបរយៈពេលមួយម៉ោង អតិថិជនទាំងអស់តម្រូវឱ្យមានការកក់មុនមួយសប្ដាហ៍ក្នុងតម្លៃ ៣៧ ដុល្លារ។

តាមការលើកឡើងរបស់ម្ចាស់សេវាកម្មខាងលើបានរៀបរាប់ថា៖ «ពេលខ្លះមនុស្សយើងគ្រាន់តែត្រូវការឱបដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ធូរស្រាលជាងមុន ប៉ុន្តែខ្ញុំមិនរំពឹងសោះឡើយថាមានមនុស្សយ៉ាងច្រើនចាប់អារម្មណ៍លើសេវាកម្មមួយនេះ»

នាងបានឱ្យដឹងថា ការឱបជួយព្យាបាលរាងកាយ ចិត្តគំនិត និង ដួងព្រលឹងរបស់យើង តែនាងក៏បានសង្កត់បញ្ជាក់បន្ថែមដែរថា សេវាកម្មរបស់នាងមិនមានពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទនោះឡើយ។

តាមការបញ្ជាក់ពីនាង Aleksandra Kasperek អតិថិជនច្រើនបំផុតរបស់នាងគឺជាមនុស្សវ័យចន្លោះ ៤០-៦០ ឆ្នាំ។ អតិថិជនជាប្រចាំគឺតែងតែទៅរកសេវាកម្មរបស់នាងរៀងរាល់អាទិត្យដោយទទួលការឱបរយៈពេល ១ ម៉ោង ដើម្បីព្យាបាលភាពឯកា រួមទាំងបញ្ហាផ្សេងៗទៀត។

សេវាកម្មឱបរបស់នាងរួមមានចាប់ផ្ដើមដំបូងដោយការចាប់ដៃស្វាគមន៍គ្នា ណែនាំខ្លួនគ្នា និង ចុងបញ្ចប់គឺការឱបនេះឯង។ នាង Aleksandra នឹងសួរទៅអតិថិជននាងថាមកទីនេះក្នុងគោលបំណងអ្វី ដើម្បីនាងអាចងាយស្រួលផ្ដល់ការឱបមួយឱ្យត្រូវនឹងតម្រូវការភ្ញៀវ។

ដូចដែលបានរៀបរាប់ខាងលើ ច្បាប់នៃសេវាកម្មមួយនេះគឺផ្ដល់តែការឱប និង ជជែកព្យាបាលផ្លូវអារម្មណ៍ប៉ុណ្ណោះ ប្រសិនបើភ្ញៀវមានសកម្មភាពអ្វីពាក់ព័ន្ធនឹងផ្លូវភេទ នាងនឹងបញ្ចប់សេវាកម្មនោះភ្លាមៗតែម្ដង៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ