បកម្តងៗទឹកភ្នែកដូចសង្សារសុំបែក! តស់ មកដឹងល្បិចងាយៗបកខ្ទឹមបារាំងមិនឱ្យទឹកភ្នែក

Share This

មើមខ្ទឹមគឺជាបន្លែមួយប្រភេទដែលភាគច្រើនមិនថាអ្នកនៅតាមតំបន់អាស៊ី ឬ អឺរ៉ុបនោះទេ មិនងាយនឹងខ្វះ ឬ រំលងនោះឡើយរាល់ពេលដែលចម្អិនម្ហូបអាហារ។ មើមខ្ទឹមមានច្រើនប្រភេទដូចជាខ្ទឹមស ខ្ទឹមក្រហម ឬ ខ្ទឹមបារាំង ដោយប្រភេទនីមួយៗប្រើប្រាស់តាមតម្រូវការមុខម្ហូបផ្សេងៗគ្នា។

បើទោះជាបន្លែប្រភេទនេះត្រូវបានប្រើប្រាស់ក្នុងផ្ទះបាយញឹកញាប់ក៏ពិតមែន ប៉ុន្តែមនុស្សភាគច្រើនតែងតែប្រឈមនឹងបញ្ហាមួយ គឺតែងតែក្រហាយហូរទឹកភ្នែករាល់ពេលដែលបកសម្បក កាត់ ឬ ហាន់វាម្ដងៗ។ ថ្ងៃនេះ «ប្រជាប្រិយ»  នឹងមកប្រាប់គន្លឹះងាយៗមួយចំនួនក្នុងការកាត់ខ្ទឹមបានស្រួលមិនក្រហាយឆួលរហូតហៀរទឹកភ្នែក។

១. ដាក់ខ្ទឹមក្នុងទូរទឹកកក

យកខ្ទឹមទៅត្រាំទឹករួចលាងឱ្យស្អាតដាក់ឱ្យស្ងួតទឹក រួចយកទៅដាក់ក្នុងទូរទឹកកករយៈពេល ៣០ នាទី ឬបើប្រញាប់ប្រើប្រាស់ខ្លាំង យកដាក់នៅកន្លែងកក ១៥ នាទី មុនយកវាមកហាន់។ ការធ្វើបែបនេះជួយកាត់បន្ថយសកម្មភាពអង់ហ្ស៊ីមដែលបង្កជាពពួកសារធាតុដែលឱ្យឆួលក្រហាយ។

២. កាត់ឫសខ្ទឹមក្នុងទឹក

ដាក់ត្រាំខ្ទឹមក្នុងទឹកផេះ ឬទឹកអង្ករដើម្បីបំបាត់ក្លិន រួចយកកាំបិតមកកាត់ឫសវាចេញទាំងនៅត្រាំក្នុងទឹក។ ធ្វើបែបនេះមិនធ្វើឱ្យសារធាតុឆួលឡើងមកភ្នែកនោះឡើយ។

៣. ផ្សើមកាំបិត និង ដៃ មុនកាត់ខ្ទឹម

រក្សាកាំបិត និង ដៃរបស់យើងឱ្យនៅសើមមុនកាត់ខ្ទឹម ក៏អាចកាត់បន្ថយការក្រហាយឆួលផងដែរ។

៤. ប្រើប្រាស់កាំបិតមុតស្រួចល្អ

ការប្រើកាំបិតមុតល្អ អាចធ្វើឱ្យកាត់ខ្ទឹមបានលឿន និង ជួយកាត់បន្ថយការក្រហាយដូចគ្នា។

៥. ទំពាអាហារពេលកាត់ខ្ទឹម

ពេលកាត់ខ្ទឹម ហើយទំពាចំណីអាហារបណ្ដើរ អាចធ្វើឱ្យមាត់របស់យើងបន្តបញ្ចេញទឹកមាត់ ហើយទឹកមាត់ទាំងនេះនឹងចូលគ្នាជាមួយឧស្ម័ន propanethiol S-oxide មុនភាយចូលក្នុងភ្នែក ដូច្នេះ វាអាចជួយកាត់បន្ថយភាពក្រហាយហៀរទឹកភ្នែកបាន។

៦. ប្រើប្រាស់ក្រូចឆ្មា ឬទឹកខ្មេះ

លាបក្រូចឆ្មា ឬទឹកខ្មេះលើជ្រុញ និង កាំបិតមុនកាត់ខ្ទឹម អាចជួយបន្ថយសារធាតុក្រហាយបានល្អផងដែរ។

៧. បើកម៉ាស៊ីនបូមផ្សែង (បើសិនជាមាន)

វិធីសាស្ត្រគឺជាវិធីសាស្ត្រដ៏ងាយស្រួល មិង លឿនបំផុតមួយក្នុងការជួយដល់ការកាត់ហាន់ខ្ទឹមបានស្រួលល្អ។

៨. ប្រើអំបិល

រោយអំបិលជុំវិញខ្ទឹមដែលកាត់ហើយ នឹងអាចជួយកាត់បន្ថយក្លិនឆួលពេលដែលបកខ្ទឹមបាន។

៩. ពាក់វ៉ែនតា

វិធីសាស្រ្តចុងក្រោយនេះងាយស្រួលជាងគេបំផុតក្នុងការបញ្ចៀសការក្រហាយភ្នែកពេលដែលបក ឬហាន់ខ្ទឹម៕

ប្រភព៖​ VN Express

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

វីង អបអរសាទរខួប ១៧ ឆ្នាំ ក្នុងការបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

ព័ត៌មានបន្ថែម

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

កុំអែអង់! ប្អូនៗត្រូវប្រឡងបាក់ឌុប បើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន ត្រូវដោះស្រាយតាមវិធី ២ នេះភ្លាម

កុំយល់ច្រឡំ! ព្រឹកមិញក្រសួងបញ្ជាក់ថា បក្សីមួយហ្វូងស្លា/ ប់ ដែលកំពុងផ្ទុះចែករំលែកនោះ មិនមែនមកពីផ្សែងពុលទេ

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកជំទាវ ឈី វ៉ា ​ជា​អភិបាលខេត្តកោះកុង ខណៈលោកជំទាវ មិថុនា ភូថង តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី​

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ