ហេតុតែស្រឡាញ់! ខំខ្ចីលុយគេសង់ផ្ទះឱ្យដូចផ្ទះ ឈីងចាំង ហើយចង់បង្កើតក្រុងដូចក្នុងរឿង ឈីងចាំង ទៀត

Share This

បុរសជនជាតិចិនអាយុ ២១ ឆ្នាំម្នាក់ ឈ្មោះ Jiang កំពុងតែធ្វើឱ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ដោយសាងសង់ផ្ទះឱ្យដូចទៅនឹងផ្ទះរបស់តុក្កតាជាទីស្រឡាញ់របស់ខ្លួន។

តាមសារព័ត៌មានចិនបានឱ្យដឹងថា លោក Jiang គឺស្រឡាញ់ចូលចិត្តរឿង «ឈីងចាំង» ជាខ្លាំង រហូតដល់ថ្នាក់រូបលោកចង់ធ្វើយ៉ាងណាឱ្យទិដ្ឋភាពក្នុងរឿងទាំងប៉ុន្មានអាចក្លាយជារូបភាពក្នុងជីវិតពិតជាក់ស្ដែង។

លោក Jiang បាននិយាយថា ក្នុងការធ្វើឱ្យក្ដីស្រមៃមួយនេះក្លាយជាការពិតគឺលោកជួបប្រទះបញ្ហាច្រើនមែនទែន ប៉ុន្តែលោកនៅតែអាចជម្នះបានដោយសារមានការជួយជ្រោមជ្រែងខ្លាំងក្លាបំផុតពីម្ដាយ។ ម្ដាយរបស់លោកបានឱ្យលុយលោកមួយចំនួនក្នុងការដំណើរការគម្រោងមួយនេះ។

យ៉ាងណាមិញ ដោយសារមហិច្ឆតារបស់លោកមិនមែនបញ្ចប់ត្រឹមសាងសង់ផ្ទះប៉ុណ្ណឹង លោក Jiang បានខ្ចីលុយគេថែមរហូតដល់ ៣ លានយ័ន (ប្រមាណជាង ៤០ ម៉ឺនដុល្លារ) ដើម្បីច្នៃប្រឌិតបន្ថែមឱ្យកើតជាក្រុងដូចតុក្កតា «ឈីងចាំង» រស់នៅ ក្នុងក្ដីសង្ឃឹមថានឹងទទួលបានចំណូលពីអ្នកទេសចរមកទស្សនាផ្ទះ និង ភូមិដែលលោកគ្រោងនឹងសាងសង់ឡើងនេះ។

គួរឱ្យដឹងថា លោក Jiang បានក្ដីស្រមៃចង់បង្កើតក្រុង Kasukabe ទាំងមូលដែលជាក្រុងដែលឈីងចាំងរស់នៅ រួមមានទាំងផ្ទះឈីងចាំង សាលាមតេយ្យ Futaba និង អ្វីៗផ្សេងទៀតរួមទាំងឡានក្នុងរឿងតុក្កតានោះផងដែរ៕

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ