អតីតតារាស្រី TVB ល្បីម្នាក់ ទៅស៊ីឈ្នួលចិតឪឡឹកឱ្យគេបានលុយជាង ២០ ដុល្លារក្នុងមួយថ្ងៃ ល្អជាងរកចំណូលពីការសម្ដែង

Share This

តារាសម្ដែងស្រី Yu Miao ដែលធ្លាប់ជាតារាល្បីមួយរូបក្រោមទូរទស្សន៍ TVB រយៈពេល ១១ ឆ្នាំ បច្ចុប្បន្នកំពុងតែធ្វើការស៊ីឈ្នួលឱ្យគេនៅចិនដីគោក ក្រោយចាកចេញពី TVB កាលពីឆ្នាំ ២០២៣ កន្លងទៅ។ ល្បីឈ្មោះជាតួស្រីកំណាន់ប្រចាំរឿង «Wonder Women» តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ កំពុងតែមមាញឹកធ្វើការងារក្រៅម៉ោងនៅតាមភោជនីយដ្ឋាន និង ប៊ូទិច នាក្រុង Dongguan ប្រទេសចិន ដោយរូបនាងជាញឹកញាប់តែងចែករំលែកពីជីវិតការងារប្រចាំថ្ងៃរបស់ខ្លួនលើបណ្ដាញសង្គមចិន Xiaohongshu។

ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅ តារាស្រី Yu Miao បានបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីជីវិតការងារពេញមួយថ្ងៃរបស់នៅហាងប៊ូហ្វេ BBQ មួយកន្លែងជាមួយនឹង caption ថា៖ «អតីតតារាសម្ដែងស្រី TVB បន្តធ្វើការនៅក្រុង Dongguan។ បើគ្មាននរណាធ្វើការនៅ Dongguan ទេ ទុកឱ្យខ្ញុំជាអ្នកធ្វើ»

នៅទីនោះ ក្រៅពីការងារទទួលការកុម្មង់ពីភ្ញៀវ និង រៀបចំតុអាហារប៊ូហ្វេឱ្យភ្ញៀវ Yu Miao ក៏មានតួនាទីចិតសំបកឪឡឹកចំនួន ៣០ ផ្លែ និង កាត់វាសម្រាប់ឱ្យភ្ញៀវផងដែរ។ ក្រោយបំពេញការងារចប់រួចរាល់ នាងក៏មានពេលសម្រាកហើយយកសំបកឪឡឹកដែលនាងកាត់សល់សាច់ជាប់នោះបន្តិចបន្តួចយកមកញ៉ាំព្រោះតែស្ដាយ។ ខណៈកំពុងញ៉ាំឪឡឹកនោះ Yu Miao ក៏ទទួលបានការស្នើឱ្យទៅសម្ដែងនៅហុងកុងដោយក្នុងមួយថ្ងៃនាងទទួលបានថ្លៃខ្លួន ៥០០ យ័ន (ប្រមាណ ៦៨ ដុល្លារ) ក្នុងមួយថ្ងៃ តែយ៉ាងណារូបនាងនៅស្ទាក់ស្ទើរពិចារណាសិន។ Yu Miao បាននិយាយថា៖ «ឥលូវនេះ ខ្ញុំនៅ Dongguan ហើយក៏ទទួលបានប្រជាប្រិយភាពខ្លះដែរនៅទីនេះ។ ៥០០ យ័ន….ខ្ញុំសុំគិតមើលសិន»

បើទោះជាថ្លៃខ្លួនថតទទួលបានលើសចំណូលដែលនាងស៊ីឈ្នួលគេរាល់ថ្ងៃដល់ទៅ ៣ ដងក៏ពិតមែន ប៉ុន្តែ Yu Miao មិនសូវចាប់អារម្មណ៍ព្រោះតែហេតុផលថា ការងារជាតារាសម្ដែងគឺមិនជាប់លាប់នោះឡើយ ដោយអ្នកខ្លះអាចនឹងគ្មានការងារគ្មានចំណូលរាប់ខែក៏មាន។ នាងបានរៀបរាប់ថា៖ «ជីវិតនៅ Dongguan គឺគ្រប់គ្រាន់ហើយ។ ថ្ងៃនេះធ្វើការនៅទីនេះ ថ្ងៃស្អែកអាចទៅធ្វើការកន្លែងផ្សេង ចំណូលតែងរកបានជានិច្ច។ ការសម្ដែងវិញ គឺមិនជាប់លាប់ឡើយ ដោយពេលខ្លះយើងត្រូវចាំដល់ ៦ ខែទៅ ១ ឆ្នាំទម្រាំបានមានឈ្មោះសម្ដែង។ នៅ Dongguan ខ្ញុំមានអារម្មណ៍ថាការប្រឹងធ្វើការគឺបានផលហុចឱ្យ ដូច្នេះហើយទើបខ្ញុំនៅតែបន្តធ្វើវា»

គួរឱ្យដឹងថា ក្នុងវីដេអូចាស់មួយ Yu Miao ធ្លាប់បានទម្លាយដែរថាវាមិនមែនជារឿងប្លែកភ្ញាក់ផ្អើលអ្វីនោះទេដែលឃើញតារាសម្ដែងជាច្រើននៅហុងកុងនាំគ្នាទៅធ្វើការក្រៅម៉ោងនោះ ព្រោះតែចំណូលទទួលបានពី TVB គឺមិនគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិតនោះឡើយ។ នាងបាននិយាយទៀតថា នាងគិតថាខ្លួនឯងសំណាងហើយដែលអាចរកចំណូលបានជាងមួយពាន់ដុល្លារកាលនៅជាតារាក្រោម TVB ប៉ុន្តែដូចដឹងស្រាប់ហើយនៅហុងកុងថ្លៃឈ្នួលគឺខ្ពស់ខ្លាំង ដូច្នេះហើយវាពិតជាពិបាកក្នុងការមានប្រាក់គ្រប់គ្រាន់ចិញ្ចឹមជីវិតប្រសិនបើមិនឆ្លៀតរកការងារក្រៅបន្ថែមនោះ៕

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

នៅខ្មែរមានអត់ហ្ន៎! ក្រុមហ៊ុនមួយនៅចិន ឱ្យរង្វាន់ជាលុយរាប់ម៉ឺនដុល្លារដល់បុគ្គលិកណាសម្រកគីឡូបានសម្រេច

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ព័ត៌មានបន្ថែម

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ផឹកទឹកមិនភ្លេចប្រភព! ឌីជេ ក្តិប នៅតែបង្ហាញការដឹងគុណដល់រៀមច្បងម្នាក់ ធ្លាប់ជួយត្រួសត្រាយផ្លូវ ទោះបីរំលងផុតច្រើនឆ្នាំ

លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

តារាកំពូល Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ