Edit

ទៅណា

ថាំចិត្តណាស់! ទៅសៀមរាបរាប់ភ្លេច អត់ដឹងមានកន្លែងដើរលេងថតរូបស្អាតបែបនេះ គុំឱ្យតែចប់កូវីដទេចាំមើល

ខេត្តសៀមរាប ត្រូវបានគេស្គាល់ថា មិនត្រឹមតែជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនោះទេ តែថែមទាំងសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដែលពោរពេញទៅដោយប្លង់ថតរូបស្អាតៗ ទាក់ទាញភ្ញៀវទេសចរឱ្យបត់ចង្កូតចូលកម្សាន្ត ក្រោយចេញពីទស្សនាប្រាសាទអង្គរវត្ត ។ ជាក់ស្ដែងថ្ងៃនេះ «ប្រជាប្រិយ»

ចាំបាច់អីទៅដល់ស្រុកគេ! បឹងនិស្ស័យ ទេសភាពធម្មជាតិស្អាតកប់ ស្ងប់ស្ងាត់ដូចនៅឋានសួគ៌

ស្ថិតនៅចម្ងាយប្រមាណជា ១៨៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ត្រូវបានគេស្គាល់ថា ជាខេត្តគំរូ ជាខេត្តដែលមានផ្លូវកាច់កោងវែងអន្លាយយ៉ាងស្រស់ត្រកាល លាយឡំទេសភាពធម្មជាតិ និង តំបន់ទេសចរណ៍ស្អាតៗ

ទឹកដីជីផាត់ ថតពីលើអាកាស ទេសភាពស្រស់ត្រកាល ក្បាលជាប់មាត់ទឹក កន្ទុយគងចង្កេះភ្នំ

ជីផាតគឺជាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏ប្រណីតមួយ អន្ទងយកដួងវិញ្ញាណរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិរាប់រយនាក់នៅក្នុងមួយថ្ងៃៗ ឱ្យទៅលេងនៅទីនោះ ។ អ្នកទេសចរទាំងអស់អាចធ្វើដំណើរទៅលេងកម្សាន្តនៅទីនោះបានដោយចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកស្រែអំបិល កាត់តាម ផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង ១៧ គីឡូម៉ែត្រ

ណាត់គ្នាឱ្យហើយទៅ! សួនបឹងក្រចាប់ នៅត្បូងឃ្មុំ កន្លែងដែលប្រាថ្នា មានទេសភាពស្អាតខ្លាំង

ស្ថិតនៅប៉ែកខាងកើតនៃប្រទេសកម្ពុជា ខេត្តត្បូងឃ្មុំជាខេត្តមួយយ៉ាងសំខាន់ និង មានសក្តានុពលផ្នែឧស្សាហកម្ម មិនត្រឹមតែប៉ុណ្ណោះថែមទាំងសម្បូរទៅដោយទេសភាពស្រស់ស្អាត តំបន់ទេសចរណ៍ តំបន់ភ្នំ និង តំបន់ប្រសាទ ជាដើម

ស្អាតម្ល៉េះទេ! ផ្កាក្ងោកក្រហមឆ្អៅ រីកស្រុសគ្នាយ៉ាងរហង់តាមដងវិថីខេត្តកែប ទាក់ភ្នែកខ្លាំងណាស់

ផ្កាក្ងោក ឬ អាចហៅម្យ៉ាងទៀតបានថា ផ្កាត្រសេក ជាប្រភេទផ្កាខ្មែរមួយប្រភេទ ដែលមានពណ៌ក្រហមឆ្អិនឆ្អៅ ស្រស់ឆើតឆាយ រីករូបរាងចេញជាចង្កោមធំៗ ក្នុ្ងងរដូវធ្លាក់ភ្លៀង អំឡុងខែមេសាទៅខែឧ​សភាជាដើម

រៀបខោអាវទៅ! ស្បើយកូវីដ ទៅកន្លែងមួយនេះ អង្គុយកញ្ចុះបណ្ដែតទឹក គយគន់ធម្មជាតិ ឱ្យស្បើយឱរ៉ាម្ដង

ថ្មីៗនេះ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជា ៣១២ គីឡូម៉ែត្រនៃរាជធានីភ្នំពេញ បានបង្កើតនូវតំបន់ទេសចរណ៍ថ្មីៗជាច្រើនកន្លែង ដែលមានដូចជាតំបន់ទេសចរណ៍ធម្មជាតិស្រះខ្វាវ សួនក្រអូបឃុនរាម ស្ទឹងតូច ផ្ទះឫស្សីដៃបឹង

ខ្នងព្រះ ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង បោះតង់គេងមើលផ្កាយ

ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា  ពោធិ៍សាត់ មានសក្ដានុពលទេសចរណ៍ មិនចាញ់ខេត្តដ៏ទៃឡើយ ដោយសារខេត្តនេះពោរពេញទៅដោយ កន្លែងទេសចរណ៍ស្រស់ស្អាតជាច្រើន ដែលភ្ញៀវទេសចរកំពុងចាប់អារម្មណ៍ និងចង់ទៅទស្សនាកម្សាន្ត ដែលមានដូចជា រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ

គុំឱ្យតែចប់កូវីដពេលណា លក់មាន់យកលុយទៅលេងមណ្ឌលគិរីមុនគេ ស្រូបខ្យល់អាកាស លាងខួរចេញម្ដង

ស្ថិតនៅចម្ងាយ ប្រមាណជាង ៥០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ធំមួយនៅកម្ពុជា ដែលមានកន្លែងកម្សាន្តដ៏សម្បូរបែប រួមមានតំបន់ទឹកជ្រោះ

សារ៉េថ្ងៃនៅ? នឹងអាលចប់កូវីដពេលណា ទៅកំពតគេងរីសត ជិះទូកកៃយ៉ាក លម្ហែអារម្មណ៍ម្ដង

ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា  ខេត្តកំពតគឺជាទឹកដីទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរ ទៅទស្សនាកម្សាន្ត ធនធានធម្មជាតិស្រស់ត្រកាលជាច្រើនអន្លើ ​បូកផ្សំនឹងបឹងហ្កាឡូទើបនឹងបង្កើតថ្មីជាបន្តបន្ទាប់ ដែលកំពុងប្រជែងគ្នាបង្អួតសម្រស់ទាក់ទាញឱ្យមហាជនចង់ត្រាច់ចរបរកម្សាន្ត ក្រោយមានការស្រាកស្រាន្តពីការរីករាលដាលជំងឺកូវីដ ។ នៅថ្ងៃនេះ