យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជា រកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ចំនួន ២៦ នាក់ទៀតហើយ ដែលក្នុងនោះ សុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ២៦ នាក់ ។ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី...
យប់ថ្ងៃទី ២៦ ខែកុម្ភៈនេះ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា មានមង្គលការមួយនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ មានបុរសជនជាតិខ្មែរកើតកូវីដ-១៩ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានទៅចូលរួម ។ ដោយសារបញ្ហានេះ រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឱ្យដឹកនាំមន្ត្រីចុះស្រាវជ្រាវ និង កំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ...
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ មានបុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ ។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ...
នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមហាជនអ្នកលេងហ្វេសប៊ុកបានឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Sannara Lundi បានបង្ហោះថា លោកជំទាវ ច័ន្ទ ធី ពិធីការិនីជើងចាស់ប្រចាំទូរទស្សន៍ជាតិកម្ពុជា (ទទក) កំពុងសម្រាកព្យាបាលជំងឺធ្ងន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ជាមួយនឹងការបង្ហោះនេះដែរ គណនីខាងលើមិនបានបញ្ជាក់ថាលោកជំទាវមានជំងឺអ្វីនោះឡើយ ។ យ៉ាងណាមិញ តាមរយៈរូបភាពសម្រាកលើគ្រែពេទ្យនោះ លោកជំទាវ ច័ន្ទ ធី...
នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតមួយស្ដីពី ការផ្អាកជាបណ្តោះអាសន្ន មន្ទីរពេទ្យឯកជន ថៃខាង ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មូលហេតុដែលនាំឱ្យមានការបិទទីតាំងខាងលើ គឺដោយសារក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិនឈ្មោះ FENG JIAN MING អាយុ...
មកទល់នឹងល្ងាច ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានរកឃើញទីតាំងចំនួន ១៤ កន្លែងទៀតហើយ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលសរុបទាំងអស់មានរហូតដល់ ៧៧ កន្លែង នៅរាជធានីភ្នំពេញ ដូចមានក្នុងបញ្ជីខាងក្រោម ៖ ប្រភព ៖ ឯកសារមន្ត្រីសាធារណ: អត្ថបទដោយ៖ Muyly
កម្មកររោងចក្រវ័យ ១៩ ឆ្នាំម្នាក់ មកពីក្រុង Coolidge រដ្ឋ Arizona សហរដ្ឋអាមេរិក បានកើតគំនិតរកល្បិចរកលេសថាមានគេចាប់ជំរិត ដើម្បីគេចវេះពីការងារ ។ Brandon Soules ជាកម្មករធ្វើការនៅរោងចក្រ The Tire Factory ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ពាក់ព័ន្ធនឹងករណីរាយការណ៍ព័ត៌មានមិនពិត ។ បុរសរូបនេះ...
នៅល្ងាចថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ មានក្មេងស្រីម្នាក់បានស្រក់ទឹកភ្នែកភ្លាម ក្រោយពីបានហូបនំប៉័ងប៉ាតេមួយចំណែក ដែលឧកញ្ញា ម៉ុង ឫទ្ធី បានចែកឱ្យហូប ។ យោងតាមផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងថា នៅល្ងាចថ្ងៃទី ២៤ កុម្ភៈ ក្មេងស្រីម្នាក់នេះ បានដើរមកជិតឯកឧត្តម ខណៈពេលដែលលោកកំពុង តែហូបនំប៉័ងប៉ាតេ ។...
គិតត្រឹមល្ងាច ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឡើងដល់ចំនួន ៧៥ ទីតាំងហើយ ។ សម្រាប់ទីតាំងទាំង ៧៥ កន្លែង ដែលពាក់ព័ន្ធនៅក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនោះ គឺស្ថិតនៅក្នុងខណ្ឌចំនួន ១០ នៅក្នុងរាជធានីភ្នំពេញ រួមមានដូចជា ៖ ១....
នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងមួយឱ្យដឹងថា ខាងរដ្ឋបាលប្រកាសឲ្យផ្អាកអាជីវកម្ម ក្លឹបកម្សាន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និង បៀរហ្គាដិន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ក្នុងនោះផងដែរ រដ្ឋបាលខេត្ត បានធ្វើការណែនាំដល់លោកអភិបាល និង លោកប្រធានមន្ទីរចុះអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម ៖ ១....