មិនត្រឹមតែមានវាសខ្ពស់ បានស្វាមីប្រកបដោយចំណេះខ្ពង់ខ្ពស់ មានបុណ្យស័ក្ដិកិត្តិយស ជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបើក្រឡេកមកមើលរូបឆោមភរិយាអភិបាលខេត្ត ៣ រូបនេះវិញ អត្ថបទដោយ៖ Chanreth
និស្សិតដែលតែងតែចង់ដឹងពីព័ត៌មាន រឿងរ៉ាវផ្សេងៗពីសហរដ្ឋអាមេរិក ប្រាកដជាស្វែងរកបណ្ណាល័យណា ដែលមានផ្ទុកឯកសារសំខាន់ៗដែលពាក់ព័ន្ធនឹងប្រទេសមហាអំណាចមួយនេះ ។ បច្ចុប្បន្ននេះមានបណ្ណាល័យ អាមេរិកខែន ខរនើ (American Corners) បួនកន្លែងនៅកម្ពុជា។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ។ អាមេរិកខែន ខរនើ (American Corner) នីមួយៗមានសៀវភៅសម្រាប់សិក្សាភាសាអង់គ្លេស និង ធនធានឯកសារផ្សេងៗទៀតស្ដីពីសហរដ្ឋអាមេរិក។ ធនធានឯកសារទាំងនោះមានពត៌មានថ្មីៗ និងត្រឹ មត្រូវទាក់ទងនឹងប្រធានបទជាច្រើន ដោយរួមមានការសិក្សាពីពលរដ្ឋ ប្រវត្ដិសាស្ដ្រ វប្បធម៌ ពាណិជ្ជកម្ម ច្បាប់ នយោបាយ និង...
លើលោកនេះគ្មានអ្វីដែលទៀតទាត់ ស្ថិតស្ថេរអមតៈបានទេ ដូចជាជីវិតមនុស្សយើងម្នាក់ៗ តែងផ្លាស់ប្ដូរទៅតាមពេលវេលា ។ កាន់តែធំ អ្នកក៏កាន់តែចេះគិត ពេលអ្នកក្លាយជាមនុស្សធំពេញលេញ អ្នកនឹងកាន់តែកាត់បន្ថយស្នាមញញឹមកាន់តែច្រើន ព្រោះរឿងអនាគត រឿងស្មុគ្រស្មាញជាច្រើន ចាប់ផ្ដើមចូលជីវិតអ្នក ។ កាលនៅក្មេងមិនទាន់ចេះគិតរឿងរកប្រាក់ចំណូល ព្រលឹមឡើងអ្វីដែលអ្នកតែងធ្វើមុនគេគឺលាដៃសុំលុយឪពុកម្ដាយ ដោយមិនខ្វល់ថាគាត់រកលុយនោះបានមកដោយត្រូវឆ្លងកាត់ ជួបរឿងរ៉ាវអ្វីខ្លះឡើយ ។ ទើបដល់ពេលអ្នកចេះរកលុយចាយខ្លួនឯង ទើបអ្នកមើលឃើញថា ពិភពលោកនេះធំធេងប៉ុនណា ប្រកួតប្រជែងពុះពារប៉ុនណា ជួបឧបសគ្គអ្វីខ្លះទម្រាំបានលុយទាំងនោះ ចូលហោប៉ៅរបស់អ្នក ។ ជីវិតក្មេងម្នាក់ដែលធ្លាប់តែរីករាយ...
Briana Williams អាយុ ២៤ ឆ្នាំ បានខិតខំប្រឹងប្រែងរហូតទទួលសញ្ញាបត្របណ្ឌិតច្បាប់ពី សាលាច្បាប់ដ៏ល្បីល្បាញ Havard ទោះស្ថិតក្នុងសភាពជាស្ត្រីដែលមើលកូនតែម្នាក់ឯងក៏ដោយ ។ កូនស្រីរបស់នាងមានឈ្មោះ Evelyn ។ ក្រៅពីមើលថែកូន នាងបានខិតខំធ្វើការងារ ហើយនាងជាស្រ្តីដែលមានភាព វ័យឆ្លាត ចេះទុកដាក់ផ្នែកហិរញ្ញវត្ថុ បានយ៉ាងល្អដោយខ្លួនឯង ។ នៅប៉ុន្មានខែមុន នាងបានបីកូនរបស់នាងដើម្បីទៅទទួលសញ្ញាបត្រពីសាលាច្បាប់ដ៏ល្បីបំផុតក្នុងពិភពលោក ។ នាងបានរៀបរាប់ពីទុកលំបាករបស់នាងក្នុងកំឡុងពេលកំពុងមានផ្ទៃពោះ គឺវាពិតជាលំបាកដូចជានៅពេលដែលការប្រលងបញ្ចប់វគ្គពេលខ្លះ ក៏ជាថ្ងៃដែលនាងត្រូវទៅពិនិត្យគភ៌...
គ្រូបង្រៀនគឺប្រៀបដូចជាអ្នកមានគុណទី២ នៃយើងគ្រប់គ្នាដូច្នោះដែរ ។ គ្រូបង្រៀនជាបុគ្គលម្នាក់ដែលមានការតស៊ូ អត់ធ្មត់ព្យាយាម ផ្ទេរនូវរាល់ចំណេះដឹង ទៅកាន់កូនសិស្សមិនថាជួបទុក្ខលំបាកប៉ុណ្ណាក៏មិនដែលបោះបង់ដែរ ។ ជាក់ស្ដែងអ្នកគ្រូនៅសាលាដាច់ស្រយាលមួយក្នុងខេត្តសៀមរាប បានពរកូនទៅបង្រៀនជាមួយរាល់ថ្ងៃ ហើយដាក់កូនឱ្យគេងក្នុងថ្នាក់ កំពុងតែធ្វើឱ្យមានការកោតសរសើរ និង រំជួលចិត្តជាខ្លាំង ។ តាមរយៈរូបភាពមួយសន្លឹកជាមួយអត្ថន័យដ៏ជ្រាលជ្រៅពីគណនីហ្វេសប៊ុកឈ្មោះ Sona Ien ដែលជាគ្រូបង្រៀនមួយរូប ស្ថិតក្នុងសាលាដាច់ស្រយាលមួយក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ខេត្តសៀមរាប បានរៀបរាប់ថា “សុំទោសណាកូនម្ដាយដែលឲ្យកូនមកលំបាកជាមួយ ហុយក៏ហុយ ក្ដៅក៏ក្ដៅ...
មិត្តភាពកើតឡើងរវាងមនុស្ស២នាក់ឬច្រើននាក់ ចាប់ផ្តើមស្គាល់គ្នាហើយរាប់អានគ្នាទៅវិញទៅមក។ ក្នុងនោះដែរ មិត្តភាពអាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង ប៉ុន្តែមិត្តភាពខ្លះក៏រក្សាបានយូរអង្វែង ខណៈមិត្តភាពខ្លះកើតឡើងតែមួយពេលៗ ក្នុងកំឡុងពេលខ្លីមួយដែលជាប់ទាក់ទងគ្នាដោយសារការងារ ឬកិច្ចការអ្វីមួយហើយ ពេលការងារបញ្ចប់ មិត្តភាពក៏ចប់។ ជាងនេះទៅទៀត មានមិត្តភក្តិគ្នាខ្លះស្និទ្ធស្នាលនឹងគ្នា ដល់ទៅហៅគ្នាសុទ្ធតែអញ ហ្អែងពេញៗមាត់ ហើយភាគច្រើននៃមិត្តភាពបែបនេះច្រើនតែរក្សាបានយូរ។ ក្នុងន័យនេះដែរ មិត្តភាពមួយនេះវាអាចកើតឡើងចំពោះ មិត្តភក្តិទាំងស្រីនឹងស្រី ប្រុសនឹងប្រុស ហើយក៏មានច្រើនផងដែររវាង ប្រុសនឹងស្រី។ ចំណែកឯស្នេហាវិញវាជាកំរិតមួយដែលលើសពីមិត្តភាពរវាងមនុស្ស២នាក់។ ស្នេហាក៏អាចកើតឡើងភ្លាមៗ នៅពេលមនុស្សទើបតែស្គាល់គ្នាដំបូង ឬស្នេហាខ្លះត្រូវចំណាយពេលខ្លះអាចជាខែ...
តម្លៃរបស់មនុស្សស្រីម្នាក់ៗមិនមែនសំដៅតែទៅលើមាសប្រាក់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬ មកពីគ្រួសារដែលមានត្រកូលអ្នកមានខ្ពង់ខ្ពស់នោះទេ ប៉ុន្ដែចរិយាថ្លៃថ្នូរ ចេះគោរព និង ឱ្យតម្លៃមនុស្សនៅជុំវិញខ្លួនទៅវិញទេ ដែលលើកតំកើនតម្លៃរបស់ស្ត្រី ហើយបើពួកគេមានចំណុច ៦ យ៉ាងនេះទៀតនោះ នឹងត្រូវបានមជ្ឈដ្ឋានជុំវិញឱ្យតម្លៃ មានគេស្រឡាញ់ចូលចិត្តច្រើនបំផុតនៅក្នុងសង្គម ។ ១- មានការងារច្បាស់លាស់ ៖ បើអ្នកមានការងារល្អ និង ពិតប្រាកដ នោះអ្នកនឹងមានចំណូលច្បាស់លាស់ និង រស់នៅមិនពឹងផ្អែកលើលុយរបស់អ្នកដទៃ ហើយអ្នកណាក៏មិនអាចមើលងាយអ្នកបានដែរ ។...
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និង មន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ សម្រាប់ឆ្នាំ ២០១៩ ក្របខ័ណ្ឌ (ក) ចំនួន ៣០ កន្លែង ។ ក្រសួងក៏បានបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសនិស្សិត និង មន្ត្រីរាជការស៊ីវិលសម្រាប់ឆ្នាំ ២០១៩នេះ ចាត់ទុកជាការប្រញាប់ ដោយកាលបរិច្ឆេទទទួលពាក្យចុះឈ្មោះសុំសិទ្ធិប្រឡង គិតចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី...
ម្តាយគ្រប់រូប តែងតែចង់ឃើញកូនធំដឹងក្តី ប្រកបដោយចំណេះដឹង ការអប់រំ សីលធម៌ សុជីវធម៌ ជាកូនល្អ មិនល្អ សិស្សល្អ និង ជាពលរដ្ឋមួយរូបដ៏ពេញលក្ខណៈ នៅថ្ងៃអនាគត។ កត្តាគ្រួសារជាកត្តាមួយដ៏ចម្បងក្រៅពីការសិក្សារៀនសូត្រនៅសាលា ជាពិសេសម្តាយជាអ្នកដើរតួនាទីយ៉ាងសំខាន់។ យ៉ាងណាមិញ ម្តាយជាគំរូ ដែលកូនស្រីគ្រប់រូប តែងតែយកតម្រាប់តាម ហើយបើមានម្តាយខ្លាំងហើយ កូនស្រីនឹងទទួលបានចំណុចល្អៗ ដូចខាងក្រោម៖ ១. នៅពេលដែលអ្នកមានម្តាយខ្លាំង អ្នកនឹងមិនត្រូវការបុរសណាម្នាក់ ដើម្បីស្វែងរកសុភមង្គលឱ្យអ្នកឡើយ ។...
មានមនុស្សស្រីជាច្រើនដែលមានក្តីស្រមៃចង់ក្លាយជានារីអាកាសចរណ៍ ព្រោះការងារនេះមានការតុបតែងខ្លួនស្អាតៗរៀងរាល់ថ្ងៃ ធ្វើការក្នុងកន្លែងត្រជាក់ មានប្រាក់ខែច្រើន ជាពិសេសនោះគឺមានឱកាសបានទៅក្រៅប្រទេសច្រើន ។ យ៉ាងណាមិញដើម្បីក្លាយជានារីអាកាសចរណ៍ម្នាក់ គឺមិនត្រឹមតែមានសម្រស់ស្អាតនិង កម្ពស់មួយមុខទេ តែស្រីត្រូវមានជំនាញ និងបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖ ១. ជំនាញដែលត្រូវមាន ទំនាក់ទំនងជាមួយអ្នកដទៃ សេវាកម្មអតិថិជន ជំនាញទំនាក់ទំនងបែប Interpersonal ការរាប់លេខ គ្រប់គ្រងមនុស្ស កាយសម្បទារឹងមាំ ការងារជាក្រុម ២. មុខវិជ្ជាដែលទាក់ទង ភាសាអង់គ្លេស...