ចិន ចេញយន្តការថ្មី ឈប់ឱ្យសិស្សតូចៗធ្វើកិច្ចការផ្ទះដល់យប់ជ្រៅ ទោះធ្វើមិនទាន់ចប់ក៏ដោយ

Share This

តំបន់ជាច្រើននៅក្នុងប្រទេសចិនបានដាក់ចេញយន្តការថ្មីមួយដោយអនុញ្ញាតឱ្យសិស្សានុសិស្សឈប់លែងបន្តធ្វើកិច្ចការផ្ទះរបស់ពួកគេតទៅទៀតបើទោះជាពួកគេមិនទាន់ធ្វើចប់ក៏ដោយ ដោយមានការស៊ីញ៉េយល់ព្រមដឹងឮពីសំណាក់ឪពុកម្ដាយ និង គ្រូៗ។

ជាក់ស្ដែងថ្មីៗនេះ នៅទីក្រុង Bengbu នាខេត្ត Anhui ភាគខាងកើតប្រទេសចិន បានការដាក់ចេញយន្តការមួយដែលអនុញ្ញាតឱ្យសិស្សថ្នាក់បឋមឈប់ធ្វើ homework នៅម៉ោង ៩ យប់ ខណៈសិស្សអនុវិទ្យាល័យឈប់ធ្វើនៅម៉ោង ៩ កន្លះយប់ បើទោះជាពួកគេធ្វើកិច្ចការទាំងនោះមិនទាន់ចប់ក៏ដោយ ឱ្យតែពួកគេទទួលបានការស៊ីញ៉េយល់ព្រមពីឪពុកម្ដាយ និង មានការដឹងឮពីគ្រូៗនៅសាលា។ គោលបំណងនៃយន្តការថ្មីនេះដែរ ដាក់ចេញឡើងក្នុងបំណងធានាថាកូនសិស្សទាំងអស់ទទួលបានការសម្រាកគ្រប់គ្រាន់ រួមទាំងជាការជំរុញឱ្យគ្រូៗទាំងអស់ធ្វើការដាក់កិច្ចការផ្ទះឱ្យសិស្សក្នុងចំនួនសមរម្យដែលអាចទទួលយកបាន។

ជាមួយគ្នានោះដែរ សាលាអនុវិទ្យាល័យនៅក្រុង Hefei ខេត្ត Anhui ក៏បានដាក់ចេញយន្តការថ្មីនេះផងដែរកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ដោយអនុញ្ញាតឱ្យឪពុកម្ដាយសិស្សស៊ីញ៉េលើកិច្ចការផ្ទះរបស់កូនដែលធ្វើមិនទាន់រួចរាល់ក្រោយម៉ោង ១០ យប់។ ក្នុងលិខិតប្រកាសមួយជូនដំណឹងដល់ឪពុកម្ដាយ ខាងសាលាបានអំពាវនាវឱ្យសិស្សទាំងអស់ព្យាយាមប្រឹងប្រែងបញ្ចប់កិច្ចការផ្ទះរបស់ពួកគេ ប៉ុន្តែប្រសិនបើកិច្ចការទាំងនោះច្រើនខ្លាំង ឬពិបាកក្នុងការដោះស្រាយទាន់ពេល នោះឪពុកម្ដាយអាចប្រើប្រាស់យន្តការថ្មីនេះបាន។

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកដំបូងឡើយដែលបណ្ដាតំបន់ជាច្រើននៅប្រទេសចិនបានដាក់ចេញយន្តការបែបនេះ។ ជាក់ស្ដែង កាលពីដើមឆ្នាំ ២០២៣ កន្លងទៅ សាលាជាច្រើននៅក្រុង Suzhou ខេត្ត Jiangsu និង ក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិន ក៏ដូចជាខេត្តផ្សេងៗទៀតដូចជា Shandong, Jiangxi និង Guangxi ជាដើម ក៏បានដាក់ចេញយន្តការស្រដៀងគ្នានេះដើម្បីជួយសម្រួលដល់ពេលវេលាសម្រាករបស់សិស្សផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

ឆ្មារោគចិត្ត ដើរពាំលីអូ និង ស្រោមជើងប្រុសៗមកទុកពេញផ្ទះ រហូតម្ចាស់ផ្ទះបិទប្រកាសរកម្ចាស់របស់វិញ

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ព័ត៌មានបន្ថែម

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

ស្វែងរកព័ត៌មាន​ ឬវីដេអូ