ខ្ជិលលាក់ទុកទៀត Bosco Wong លាតត្រដាងខ្ទេចពីមូលហេតុនៅ Single ដល់អាយុ ៤៤ ឆ្នាំមិនព្រមរៀបការ

Share This

ថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីប្រចាំទូរទស្សន៍ TVB លោក Bosco Wong បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោកចេញមកទម្លាយមូលហេតុដែលមិនព្រមរៀបការសាងគ្រួសារ ទោះបីឥលូវអាយុ ៤៤ ឆ្នាំហើយក៏ដោយ។

ក្នុងកិច្ចសម្ភាសមួយ តារាប្រុស Bosco Wong បាននិយាយថា លោកសម្រេចចិត្តមិនរៀបចំព្រោះតែចង់សងសឹកម្ដាយរបស់លោក។ Bosco Wong បាននិយាយថា៖ «ម្ដាយខ្ញុំចូលចិត្តដេញមិត្តស្រីខ្ញុំចេញ។ អ៊ឹចឹងល្អហើយ ខ្ញុំមិនរៀបការទៀតទេ ធ្វើឱ្យគាត់ខឹងម្ដងមើល»

តាមការរៀបរាប់របស់តារាប្រុសមុខស្រស់ Bosco Wong បានទម្លាយថា ម្ដាយរបស់លោកធ្លាប់ធ្វើរឿងមិនល្អខ្លាំងដាក់ស្នេហាដំបូងរបស់លោក ហើយវានៅតែលងបន្លាចលោករហូតដល់សព្វថ្ងៃ។ Bosco ជាមនុស្សឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍គេណាស់ ដោយមានស្នេហាដំបូងតាំងពីពេលលោករៀនថ្នាក់ទី ៦។

នៅពេលនោះ លោកសប្បាយចិត្តបាននាំមិត្តស្រីដំបូងខ្លួនទៅណែនាំឱ្យក្រុមគ្រួសារស្គាល់នៅផ្ទះដោយសង្ឃឹមថាបានការសាទរពីពួកគេ។ យ៉ាងណាមិញ អ្វីៗមិនដូចការរំពឹងទុក ម្ដាយរបស់លោកមិនពេញចិត្ត ផ្ទុះកំហឹងរហូតយកទឹកត្រជាក់ជះមកលើលោកទៀត។ លើសពីនេះ ម្ដាយរបស់លោកថែមទាំងមើលងាយមិត្តស្រីលោក ប្រើពាក្យសម្ដីធ្ងន់រហូតដេញនាងចេញពីជីវិតលោកទៀត។ ក្រោមពាក្យមើលងាយ និង សម្ពាធប្រឆាំងពីម្ដាយ Bosco ចំណងស្នេហ៍ដំបូងមួយនេះក៏ត្រូវបញ្ចប់។

ការបែកស្នេហាដំបូងនេះហើយបានបន្សល់ស្លាកស្នាមកដិតដាមក្នុងបេះដូង Bosco Wong រហូតដល់សព្វថ្ងៃ។ លោកគឺនៅតែមិនយល់ថាហេតុអ្វីបានជាម្ដាយលោកជ្រៀតជ្រែកក្នុងជីវិតស្នេហារបស់លោកខ្លាំងបែបនេះ ហើយប្រហែលជាបែបនេះហើយទើបលោកបានប្រើប្រាស់ពាក្យសម្ដីបែបនេះដើម្បីបញ្ឈឺទៅម្ដាយវិញ។

ការបើកកកាយលើកឡើងរបស់ Bosco Wong នេះដែរ បានបង្កឱ្យមានការផ្ទុះវែកញែកពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិន ដោយមហាជនមួយចំនួនបង្ហាញការមិនពេញចិត្ត និង ខឹងចំពោះការលើកឡើងរបស់លោកចំពោះម្ដាយខ្លួនផងដែរ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ