កំពុងក្ដៅគគុកនៅចិន! តារាប្រុស Xu Kai តួហ្វូហឹង ក្នុងរឿងជម្លោះដំណាក់យ៉ានស៊ី ត្រូវមិត្តស្រីបកអាក្រាតខ្ទេចរឿងលួចផិ/តក្បត់

Share This

តារាសម្ដែងប្រុសចិនដ៏ល្បី Xu Cai កំពុងក្លាយជាប្រធានបទក្ដៅគគុកខ្លាំងនៅប្រទេសចិន ក្រោយ Xu Lisha ដែលអះអាងថាជាមិត្តស្រីរបស់លោកចេញមកបកអាក្រាតខ្ទេចគ្មានសល់ពីទំនាក់ទំនងរបស់ពួកគេ បូករួមទាំងអំពើផិតក្បត់ទាក់ទងស្រីផ្សេងដោយប្រើស្ទីលតែមួយដែលលោកធ្លាប់ធ្វើលើនាងមុនក្លាយជាសង្សារនឹងគ្នានោះ។

តាមការទម្លាយរៀបរាប់យ៉ាងវែងអន្លាយពី Xu Lisha កាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា នាងជួបជាមួយ Xu Kai ដំបូង ក្នុងបន្ទប់ឯកជនមួយនៅក្រុមហ៊ុន Huanyu Entertainment កាលពីឆ្នាំ ២០២១ អំឡុងពេលចូលរួមជប់លៀងខួបកំណើតរបស់សិល្បករម្នាក់។ នៅថ្ងៃបន្ទាប់ មិត្តភក្តិរបស់តារាម្នាក់មកពីខាងក្រុមការងារថតកុនបានអញ្ជើញនាងទៅជប់លៀងនៅផ្ទះរបស់ Xu Kai ដោយនៅថ្ងៃដដែលនោះ Xu Kai បានសុំព័ត៌មាន contact ខ្ញុំ ហើយខណៈមិត្តរបស់នាងទៅផ្ទះវិញអស់ Xu Kai បានកាក់មិនឱ្យនាងទៅទេ ឱ្យនាងនៅបន្តទៀត។

Xu Lisha រៀបរាប់ទៀតថា ថ្ងៃនោះ Xu Kai ស្រវឹងណាស់ ហើយដោយភាពស្រវឹងនេះហើយ គេបានទាញនាងទៅផ្អឹបនឹងទ្វាររួចថើបនាង មុនពេលនាងប្រតិកម្មចេញ Xu Kai បានដោះសម្លៀកបំពាក់គេចេញទៅហើយ ដែលជាហេតុធ្វើឱ្យនាងស្លុតអារម្មណ៍ជាខ្លាំង។ ចុងក្រោយ Xu Kai ក៏បានសន្លប់បាត់ទៅ ហើយនាងក៏រត់ចេញរួច។ ក្រោយដឹងខ្លួនស្វាងវិញ Xu Kai បានសុំទោស Lisha ដោយនិយាយថារូបលោការវឹងពេក ចាំអ្វីមិនបានទេ ដោយក្រោយមកទៀតក៏បន្តទាក់ទងទៅញ៉ែនាងជាញឹកញាប់។

ចុងក្រោយ ដោយការតាមញ៉ែមិនឈប់ Xu Lisha ក៏ព្រមបើកចិត្តទទួល Xu Kai ធ្វើសង្សារ ប៉ុន្តែមកដល់ដើមឆ្នាំ ២០២២ ពួកគេបានបែកគ្នាម្ដងដោយសារតែការយល់ច្រឡំ តែក៏ត្រូវគ្នាវិញក្នុងខែសីហា ឆ្នាំដដែលនោះ។ ចំណងស្នេហ៏របស់ពួកគេថែមទាំងបានដឹងឮដល់ចាស់ទុំ ដោយ Xu Kai បានឱ្យមិត្តស្រីខ្លួននិយាយជាមួយឪពុកម្ដាយរបស់លោករៀបគម្រោងដើរលេងជុំគ្រួសារទៀត។

យ៉ាងណាមិញ អ្វីៗត្រូវបានផ្លាស់ប្ដូរនៅចុងឆ្នាំ ២០២២ ខណៈពេលដែល Lisha នៅ Qingyuan ជាប់ធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ-១៩។ នៅពេលនោះ នាងមានការស្លុតចិត្តជាខ្លាំង ក្រោយឃើញព័ត៌មានបែកធ្លាយថា Xu Kai និង តារាស្រីសិស្សប្អូន Zhao Qing ទៅសណ្ឋាគារជាមួយគ្នា។ នាងបានទាក់ទងទៅ Xu Kai ដើម្បីសួរនាំ តែតារាប្រុសរូបនេះគេចវេសមិនឆ្លើយឡើយ។

មុនពេលចចាមអារ៉ាមផិតក្បត់នេះរាងរលុបបន្តិច នៅដើមឆ្នាំ ២០២៣ Lisha ទទួលបានព័ត៌មានមួយទៀតថា Xu Kai លួចប្រើស្ទីលដដែលទៅទាក់ស្រីស្អាតម្នាក់ទៀតក្នុងសិល្បៈដូចគ្នាដោយមិនឱ្យនាងដឹង ហើយថែមកុហកថារូបគេ single ២ ឆ្នាំហើយ។ ពេលនាងដឹងរឿងនេះ នាងខឹងណាស់ហើយក៏បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយ Xu Kai ចោល។

មកដល់ខែតុលា ក្នុងឆ្នាំដដែល Xu Kai បានទៅអង្វរ Lisha សុំត្រូវគ្នាវិញ តែ Lisha មិនព្រម ហើយថែមចេញទម្លាយរឿងឈឺចាប់របស់ខ្លួនតាមគណនីអនាមិក។ ក្រោយដឹងរឿងខ្លួនឯងបែកធ្លាយ Xu Kai ក៏បានទៅគំរាម Lisha ជាអតីតមិត្តស្រី រហូតធ្វើឱ្យនាងត្រូវសម្ងំស្ងាត់រយៈពេល ២ ឆ្នាំ។

បច្ចុប្បន្ន រឿងរ៉ាវអាស្រូវស្នេហារវាង Xu Kai និង Xu Lisha កំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកខ្លាំងមែនទែនលើបណ្ដាញសង្គម Weibo ប្រទេសចិន៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ព័ត៌មានបន្ថែម

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ