បុរសឈ្មោះ Mark Zuckerberg ដាក់ពាក្យប្ដឹងមេធំហ្វេសប៊ុក រឿងបិទគណនីខ្លួនច្រើនដង ព្រោះតែឈ្មោះដូចគ្នា

Share This

មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg ត្រូវបានមេធាវីម្នាក់ឈ្មោះ Mark Zuckerberg ដូចគ្នា ដាក់ពាក្យប្ដឹង ព្រោះតែ Facebook បានបិទគណនីរបស់លោកជាច្រើនដង។

លោកមេធាវី Mark Zuckerberg នៅសប្ដាហ៍នេះ បានដាក់ពាក្យប្ដឹង CEO ក្រុមហ៊ុន Meta នៅតុលាការសង្កាត់ Indiana ក្រោយគណនីហ្វេសប៊ុករបស់លោកត្រូវបានបិទញយដង ដែលជាហេតុធ្វើឱ្យលោកពិបាកក្នុងការប្រកបរបររកស៊ីព្រោះតែមានឈ្មោះដូចនឹងបុគ្គលល្បីរូបនេះ។ តាមការរៀបរាប់ លោកបានប្រើប្រាស់គណនីផ្ទាល់ខ្លួនដែលចាយលុយសម្រាប់ផ្សព្វផ្សាយពីការអនុវត្តច្បាប់ រួមទាំងដើម្បីធ្វើការទំនាក់ទំនងជាមួយភ្ញៀវសំខាន់ៗមួយចំនួន ប៉ុន្តែគណនីនោះបែរជាត្រូវបិទដល់ទៅ ៥ ដង ក្នុងរយៈពេល ៨ ឆ្នាំ ដោយហេតុផលចោទថា លោកបន្លំធ្វើជាស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក។

លោកបានឱ្យដឹងទៀតថា លោកចំណាយប្រាក់ប្រមាណជាង ១១០០០ ដុល្លារ លើការផ្សាយពាណិជ្ជកម្មសម្រាប់ profile ហ្វេសប៊ុកខ្លួន ប៉ុន្តែនៅពេលគណនីនោះបានបិទ ខាងហ្វេសប៊ុកគឺមិនសងលុយឱ្យលោកវិញឡើយ។ លោកបានទាក់ទងបណ្ដាញសង្គមមួយនេះក្នុងឆ្នាំ ២០១៧ និង ឆ្នាំ ២០២០ ប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយ។

បន្ថែមពីនេះ ជាការបញ្ជាក់ថាឈ្មោះរបស់លោកពិតជា Mark Zuckerberg មែន លោកក៏បានបង្កើតវិបសាយមួយផ្សេងដាក់ថា «iammarkzuckerberg.com» ដើម្បីទម្លាយពីការផ្លាស់ប្ដូរ និង ការរំខានក្នុងជីវិតរបស់លោកដែលមានឈ្មោះដូចទៅនឹងបុគ្គលល្បី។ ពេលគណនីរបស់លោកមិនទាន់ត្រូវគេបិទ លោកទទួលបាន friend request ជាង ១០០ នាក់ជារៀងរាល់ថ្ងៃ ដោយសារអ្នកទាំងនោះច្រឡំថាលោកជាម្ចាស់ក្រុមហ៊ុន Meta ឬទទួលបានការប្ដឹង និង ស្នើឱ្យលោកជួយ improve ហ្វេសប៊ុកក៏មាន។ លើសពីនេះ លោកថែមទាំងត្រូវបានរដ្ឋ Washington ដាក់ពាក្យប្ដឹង ព្រោះច្រឡំថាជា CEO ហ្វេសប៊ុកទៀតផង។

ថ្លែងប្រាប់សារព័ត៌មាន NYPost លោកមេធាវីខាងលើបានសង្កត់ធ្ងន់ថា លោកគ្មានចេតនាណាមួយដើម្បីធ្វើបាបនាយកប្រតិបត្តិក្រុមហ៊ុន Meta នោះឡើយ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យអ្វីៗគ្រប់យ៉ាងមានតម្លាភាពជាងនេះប៉ុណ្ណោះ។ ដោយឡែក ខាងអ្នកតំណាងក្រុមហ៊ុន Meta ក៏បានចេញមកឆ្លើយតបលើករណីនេះដែរថា៖ «ពួកយើងដឹងថាមាន Mark Zuckerberg ច្រើននាក់ក្នុងពិភពលោកនេះ ហើយយើងក៏កំពុងពិនិត្យលើបញ្ហានេះផងដែរ»

ប្រភព៖​ VN Express

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ក្រសួងប្រកាសឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្រោយរដូវវស្សាត្រូវបញ្ចប់ ហើយកម្ពុជាចាប់ផ្ដើមចូលរដូវធ្លាក់ខ្យល់ចាប់ពីខែវិច្ឆិកា

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

សម័យឥលូវសម្បូរ! ចូលចិត្តបន្លំខ្លួនធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះ យូរៗក្លាយជាបំណុលជំពាក់គេមិនសង ហើយរត់

ខំធ្វើការឡើងបានលទ្ធផល ពេលត្រូវឡើងតំណែង​មេមិនព្រម ពួយទៅខ្ចីលុយគេទិញក្រុមហ៊ុនមេ រួចបណ្ដេញមេចោលមិនស្ដាយ

ចាកចេញពីកម្ពុជាមួយរយៈធំ រតនៈ វិសិដ្ឋ ប្រឹងរៀនជំនាញមួយទៀត បំពេញតម្រូវការទីផ្សារនៅអាមេរិក

ព័ត៌មានបន្ថែម

ក្រសួងប្រកាសឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្រោយរដូវវស្សាត្រូវបញ្ចប់ ហើយកម្ពុជាចាប់ផ្ដើមចូលរដូវធ្លាក់ខ្យល់ចាប់ពីខែវិច្ឆិកា

សម័យឥលូវសម្បូរ! ចូលចិត្តបន្លំខ្លួនធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះ យូរៗក្លាយជាបំណុលជំពាក់គេមិនសង ហើយរត់

ខំធ្វើការឡើងបានលទ្ធផល ពេលត្រូវឡើងតំណែង​មេមិនព្រម ពួយទៅខ្ចីលុយគេទិញក្រុមហ៊ុនមេ រួចបណ្ដេញមេចោលមិនស្ដាយ

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក បុរសចិនម្នាក់កាត់កាលឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

មានគ្រប់សព្វ! ប្រពន្ធឆ្លងទន្លេ ប្ដីដាច់របបយូរពេក បែកគំនិតទៅលួចលាក់ហូបចុកជាមួយឪពុកក្មេកដល់ទៅ ៣ ដង

ពុ-ទ្ធោ! នៅកូរ៉េ បុរសម្នាក់សំ-ឡេះសង្សារញា./ត់ចូលទូក្លាសេគីមឈី រយៈពេល ១ ឆ្នាំទើបបែកការណ៍

អាយុ ៦៥ ឆ្នាំ លោកយាយ Single រូបនេះថាចាប់អារម្មណ៍តែប្រុសក្មេងវ័យល្បាក់ ២០ ឆ្នាំ សំខាន់ត្រូវមានស្តង់ដារទៀតទើប OK

ពុទ្ធោ! កូនស្រីអាយុទើប ១៤ ឆ្នាំ ម្ដាយបែរជានាំទៅកែដើមទ្រូងនៅគ្លីនិករបស់ប្ដីថ្មី ចុងក្រោយស្ល-ា//ប់កូនមួយទទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ