ជាបទពិសោធគួរតែប្រុងប្រយ័ត្នមួយ ដោយមានបុរសហុងកុងម្នាក់ត្រូវបាត់បង់ជើងម្ខាងក្រោយទៅចាក់ម្ជុលវិទ្យាសាស្ត្រព្យាបាលបញ្ហាគ្រេចខ្នង។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើបានគ្រេចខ្នងក្រោយលើករបស់ធ្ងន់ៗ ហើយក៏សម្រេចចិត្តទៅគ្លីនិកបែបបុរាណចិនដើម្បីចាក់ម្ជុលវិទ្យាសាស្ត្រព្យាបាល។ តាមឱ្យដឹង លោកទទួលការចាក់ម្ជុលចំនួន ៣ លើកគឺនៅថ្ងៃទី ៧, ៩ និង ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ១១ ខែមេសា បុរសរូបនោះស្រាប់តែមានអាការក្ដៅខ្លួន និង ឈឺចាប់នៅត្រង់ភ្លៅ ទើបលោកទៅពិនិត្យពីអាការជំងឺជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យឯកជនមួយ។ ដល់ទីនោះ គ្រូពេទ្យករកឃើញថា លោកបានឆ្លងបាក់តេរី necrotising fasciitis ឬហៅម្យ៉ាងទៀតថា បាក់តេរីស៊ីសាច់ ដែលបាក់តេរីនេះឆ្លង និង រាលដាលលឿនខ្លាំងបំផុតទៅសម្លាប់ជាលិកាទន់ក្នុងរាងកាយ។
បុរសជាអ្នកជំងឺក្រោយមកក៏បានបញ្ជូនទៅមន្ទីរពេទ្យធំ Queen Mary Hospital នៅថ្ងៃទី ១២ ខែមេសា និង នៅថ្ងៃបន្ទាប់ លោកក៏ត្រូវបានគ្រូពេទ្យសម្រេចកាត់ផ្នែកខាងក្រោមនៃជើងឆ្វេងរបស់លោកចេញ ទើបស្ថានភាពរបស់លោកនឹងនររួចផុតពីគ្រោះថ្នាក់។
តាមការស៊ើបអង្កេតដំបូងពីខាងមណ្ឌលការពារសុខភាពនៅហុងកុងបានសង្ស័យថា គ្រូបុរាណចិនដែលចាក់ម្ជុលវិទ្យាសាស្ត្រលើអ្នកជំងឺគែមិនបានធ្វើការសម្លាប់មេរោគបានត្រឹមត្រូវទើបបណ្ដាលឱ្យមានការឆ្លងរោគបែបនេះ។ ជាមួយគ្នានេះដែរ ខាងក្រសួងក៏កំពុងមើលលើករណីនេះ និង អាចឈានដល់ការបិទគ្លីនិកបុរាណចិននោះចោល ប្រសិនបើរកឃើញការព្យាបាលមិនត្រឹមត្រូវតាមក្បួនពិតមែន៕
ប្រភព៖ World Of Buzz