ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

Share This

អតីតតារាម៉ូដែលអាមេរិក Loni Willison ដែលជាអតីតភរិយាតារាសម្ដែង Jeremy Jackson ថ្មីៗនេះបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញរូបនាងធ្លាក់ខ្លួនក្លាយជាជនអនាថា ក្រោយលែងលះស្វាមី និង ជាញឹកញាប់តែងឃើញដើររើកកាយរកចំណីអាហារ និង សម្លៀកបំពាក់តាមធុងសំរាមនានា។

តាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា អតីតម៉ូដែលស្រី Loni Willison អាយុ ៤២ ឆ្នាំ បានបង្ហាញខ្លួនដើរតោកយ៉ាកតាមផ្លូវនៅ Beverly Hill សហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍មុន។ នាងស្ថិតក្នុងសម្លៀកបំពាក់ចាស់ៗ តែអ្វីដែលទាក់ភ្នែកមហាជននោះគឺនាឡិកា Rolex លើដៃរបស់នាង។ នាឡិកាដែលនាងពាក់នេះមិនដឹងប្រភពមកពីណាឡើយ ប៉ុន្តែមហាជនខ្លះគិតថាវាជារបស់ក្លែងក្លាយនោះទេ។ គួរឱ្យដឹងថា នាង Loni Willison ធ្លាប់ជាតារាម៉ូដែលល្បី និង ជោគជ័យមួយរូប ប៉ុន្តែជីវិតរបស់នាងបានដាំក្បាលចុះក្នុងឆ្នាំ ២០១៨ ក្រោយធ្លាក់ខ្លួនក្ស័យធន។

Loni Willison បានកើតក្នុងឆ្នាំ ១៩៨៣ នៅ California ដោយរូបនាងបានក្លាយជាតារាម៉ូដែលដ៏លេចធ្លោមួយរូបអំឡុងឆ្នាំ ២០០០។ រូបនាងបានបង្ហាញខ្លួនលើក្របសៀវភៅ fitness ល្បីៗមួយចំនួនដូចជា Glam Fit, Iron Man និង Flavor ដោយសារតែរូបរាងដ៏ទាក់ទាញ មាំទាំរបស់នាង។ ក្នុងឆ្នាំ ២០១២ Loni Willison ក៏បានរៀបការជាមួយតារាសម្ដែងប្រុស Jeremy Jackson ប៉ុន្តែចំណងអាពាហ៍ពិពាហ៍របស់ពួកគេគឺមិនមានក្ដីសុខដូចគូគេដទៃឡើយ ដោយពួកគេតែងតែឈ្លោះទាស់ទែងគ្នាជុំវិញតែរឿងគ្រឿងស្រវឹង។

នៅខែសីហា ឆ្នាំ ២០១៤ ប៉ូលិសបានចុះទៅដល់ផ្ទះរបស់ពួកគេ ក្រោយលោក Jackson ត្រូវគេចោទថាបានប្រើប្រាស់ហិង្សាលើប្រពន្ធ។ នៅពេលនោះ ប៉ូលិសក្រុង Los Angeles បានបញ្ជាក់ថា Loni បានរកឃើញមានរបួសនៅត្រង់ក បាក់ឆ្អឹងជំនីរចំនួន ២ និង មានស្នាមខ្វាចជាច្រើនលើមុខ និង ដងខ្លួន។ បើតាមការចេញផ្សាយរបស់ Ok Magazine នាង Loni Willison គឺមិនបានដាក់ពាក្យប្ដឹងអតីតប្ដីរបស់នាងឡើយ ប៉ុន្តែជម្លោះមួយនេះបានធ្វើឱ្យពួកគេឈានដល់ការលែងលះគ្នានៅក្នុងឆ្នាំដដែលនោះ។

ក្រោយលែងលះគ្នា ជីវិតការងាររបស់ Willison បានដាំក្បាលធ្លាក់ដល់បាត។ នាងបាត់បង់ការងារជាជំនួយការពេទ្យវះកាត់កែសម្ផស្សដោយសារតែបញ្ហាធ្លាក់ទឹកចិត្ត ហើយនាងក៏លែងអាចផ្ចង់មើលថែទាំរាងកាយឱ្យស្អាតមាំទាំដូចមុន។ របរក៏លែងមាន រូបកាយក៏លែងស្អាត Willison ក៏ធ្លាក់ផុងចូលបំណុលរហូតអស់ឡានអស់ផ្ទះនៅ។

កាលពីឆ្នាំ ២០១៨ សារព័ត៌មាន Daily Mail បានចេញផ្សាយរូបភាពអនាថាតាមផ្លូវដំបូងរបស់ Loni Willison។ ក្នុងជីវិតជាជនអនាថានោះ Willison ត្រូវបានឱ្យដឹងថាបានធ្លាក់ខ្លួនញៀនម៉ាទឹកកករហូតធ្វើឱ្យប៉ះពាល់សតិអារម្មណ៍នាងជាខ្លាំង។ សម្រាប់ Loni Willison ជីវិតតាមដងផ្លូវរាល់ថ្ងៃរបស់នាង គឺដូចជាការប្រឹងមួយរស់ៗ ហើយនាងសម្រេចចិត្តមិនងូតរាប់ឆ្នាំធ្វើឱ្យខ្លួនឯងគគ្រិចព្រោះដើម្បីការពារខ្លួនពីចោរលួច។ នាងថា មានគេលួចរបស់របរនាងជាញឹកញាប់ ដូច្នេះហើយនាងព្យាយាមធ្វើឱ្យខ្លួនឯងគគ្រិចដើម្បីកុំឱ្យក្លាយជាគោលដៅរបស់ចោរទៀត៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ