ភ្ញាក់ផ្អើល! Vinci Wong តារាសម្ដែងល្បីម្នាក់របស់ TVB ជួបបញ្ហាហិរញ្ញវត្ថុខ្លាំងរហូតដាក់ពាក្យប្រកាសក្ស័យធន

Share This

កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មានហុងកុង HK01 បានចេញផ្សាយថា តារាសម្ដែងហុងកុង Vinci Wong ដែលជាតារាល្បីមួយរូបប្រចាំប៉ុស្តិ៍ TVB បានដាក់ពាក្យប្រកាសក្ស័យធនកាលពីសប្ដាហ៍កន្លងទៅ ក្រោយជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយបណ្ដឹងរបស់លោកនឹងត្រូវតុលាការប្រកាសបើកសវនាការនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

គួរឱ្យដឹងផងដែរថា នៅមួយថ្ងៃមុនដាក់ពាក្យបណ្ដឹង ខាងក្រុមហ៊ុនហិរញ្ញវត្ថុមួយបានប្ដឹងតារាប្រុសវ័យ ៥៤ ឆ្នាំរូបនេះ ដោយទាមទារឱ្យដោះស្រាយបំណុលដែលជំពាក់ប្រមាណជិត ៣ លានដុល្លារហុងកុង (ប្រមាណជាង ៣៨ ម៉ឺនដុល្លារ)។ លើគេហទំព័រផ្ទាល់ខ្លួន តារាប្រុស Vinci Wong បានទម្លាយថាលោកបានធ្វើការប្រឹក្សាជាមួយកន្លែងជាច្រើន និង ពិចារណាជាយូរមកហើយមុនឈានដល់ការសម្រេចចិត្តដាក់ពាក្យតាមផ្លូវច្បាប់ទៅតុលាការនេះ។ លោកបានសរសេររៀបរាប់ថា៖ «ប្រសិនបើដំណាក់កាលជីវិតអាចប្រៀបធៀបទៅនឹងអាកាសធាតុ ខ្ញុំគឺជារដូវរងាដ៏អាក្រក់បំផុត ប៉ុន្តែខ្ញុំជឿជាក់លើអនាគត ហើយខ្ញុំនៅតែបន្តប្រឈមមុខផលលំបាកទាំងប៉ុន្មានដោយរឹងមាំបំផុត»

តារាសម្ដែងប្រុស Vinci Wong ជាតារាម្នាក់មកពីក្រុមគ្រួសារត្រកូលស្តុកស្តម្ភមួយរូបដោយជីតារបស់លោកជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិចធំៗមួយចំនួននៅហុងកុង ហើយក្រោយមកឪពុករបស់លោកជាអ្នកបន្តវេន។ កាលពីមុន Vinci Wong គឺជា CEO ក្រុមហ៊ុនអាហារសុខភាពមួយ ប៉ុន្តែបានបិទចោលវិញនៅក្នុងឆ្នាំ ២០១៧។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Vinci Wong បានងាកមកចាប់អារម្មណ៍លើវិស័យផលិតកម្មវិធីទូរទស្សន៍ និង គ្រប់គ្រងលើសិល្បករ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៤ នេះដែរ លោកបានវិនិយោគប្រាក់ចំនួន ៤ លានដុល្លារហុងកុង (ប្រមាណជាង ៥១ ម៉ឺនដុល្លារ) ក្នុងការផលិតកម្មវិធីកម្សាន្តមួយឈ្មោះ «Boyscation Too» ដោយមានលោកជា MC កម្មវិធីដោយផ្ទាល់។

Vinci Wong បានសម្ដែងឱ្យទូរទស្សន៍ TVB តាំងពីចុងជំនាន់ឆ្នាំ ១៩៩០ មកម្ល៉េះ ដោយរឿងដែលលោកបានសម្ដែងរួមមានរឿង «The Hand of Kindness, Forensic Heroes (2006), Storm of the Heart 3 និង រឿង The Case Against the Heavens» ជាដើម។ Vinci Wong មិនមែនជាមនុស្សខ្លួនមួយទៀតនោះឡើយ ដោយលោកបានរៀបការជាមួយបុរសដូចគ្នាឈ្មោះ Kevin Chow នាប្រទេសកាដាណា ក្នុង ឆ្នាំ ២០១៦ ក្រោយទាក់ទងស្រឡាញ់គ្នាបាន ៧ ឆ្នាំ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ព័ត៌មានបន្ថែម

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ