ខាំមាត់សង្កត់ចិត្តមិនបាន! លំដាប់រងទី ៣ MGI 2024 ចេញមុខទម្លាយខ្ទេចពីម្ចាស់មកុដនាង Rachel ពីចរិតខ្មឺត មិនចេះគោរពអ្នកដទៃ

Share This

កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ នាង Safiétou Kabengele លំដាប់រងទី ៣ Miss Grand International 2024 បានធ្វើឱ្យមានការផ្ទុះចាប់អារម្មណ៍ជាខ្លាំងក្រោយរូបនាងធ្វើការឆ្លើយសំនួររបស់អ្នកគាំទ្រពាក់ព័ន្ធនឹងទំនាក់ទំនងរវាងនាងជាមួយនឹងម្ចាស់មកុដ MGI 2024 នាង Rachel Gupta។

តាមរយៈការឆ្លើយតបលើផេកផ្លូវការរបស់នាង លំដាប់រងទី ៣ MGI រូបនេះបានរៀបរាប់ថា៖ «ជារឿងមិនល្អ Rachel បង្ហាញការមិនចេះគោរពចំពោះខ្ញុំនៅពីមុខ organizers និង បេក្ខភាពដទៃផ្សេងទៀត។ ខ្ញុំគ្មានការងារអីដែលត្រូវធ្វើពុតជាមានទំនាក់ទំនងល្អជាមួយមនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់នោះទេ។ ខ្ញុំនឹងនៅតែជាមនុស្សស្មោះត្រង់ ១០០% ជាមួយមនុស្សដែលខ្ញុំស្រឡាញ់ ហើយក៏គ្មាននរណាម្នាក់អាចបង្ខំខ្ញុំឱ្យធ្វើអ្វីដែលមិនមែនជាខ្លួនខ្ញុំនោះឡើយ មិនអាចសូម្បីតែនៅពីមុខកាមេរ៉ា»

ការចេញមុខរិះគន់លើម្ចាស់មកុដ MGI 2024 ជាសាធារណៈនេះដែរ បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំងរហូតមានការផ្ទុះវែកញែកព្រោងព្រាតពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញា។ ជាមួយគ្នានោះដែរ ការក្លាហានចេញមករិះគន់ម្ចាស់មកុដពីសំណាក់បវរកញ្ញាលំដាប់រងទី ៣ រូបនេះដែរ ក៏បានធ្វើឱ្យនាងទទួលរងការរិះគន់លើបណ្ដាញសង្គមជាច្រើនផងដែរដោយមហាជនជាច្រើនបានលើកឡើងថាបើទោះជាមានការប៉ះទង្គិចគ្នាយ៉ាងណាក៏ដោយ នាងក៏មិនគួរលើកយកមកនិយាយជាសាធារណៈបែបនេះដែរ។

ក្រោយមានការរិះគន់ បវរកញ្ញាតំណាងឱ្យប្រទេសបារាំង Safiétou Kabengele ក៏បានចេញមុខជាថ្មីដោយបញ្ជាក់ថា ការយល់ច្រឡំរវាងនាង និង នាង Rachel ត្រូវបានដោះស្រាយបញ្ចប់រឿងហើយកាលពីប៉ុន្មានសប្ដាហ៍មុន។ នាងបាននិយាយថា៖ «រឿងគ្រប់បែបយ៉ាងត្រូវបានដោះស្រាយដោយសន្តិវិធី ហើយពួកយើងក៏បញ្ចប់បញ្ហាប៉ះទង្គិចគ្នានេះរួចរាល់ហើយដែរ»

បន្ថែមពីនេះ នាង Safiétou Kabengele ក៏ទទួលស្គាល់កំហុសផងដែរលើការលើករឿងរ៉ាវទាំងប៉ុន្មានយកមកនិយាយជាសាធារណៈបែបនេះ ដោយសារតែនាងជាមនុស្សត្រង់ពេក នាងគិតថាការឆ្លើយសំនួរនោះនឹងអាចដោះស្រាយជម្រះរឿងគ្រប់យ៉ាង ប៉ុន្តែវាបែរជាបង្កទៅជាបញ្ហាបែបនេះទៅវិញ។ នាងបានរៀបរាប់ថា៖ «ខ្ញុំតែងតែជាមនុស្សដែលឱ្យតម្លៃលើភាពស្មោះត្រង់ និង ថាមពលវិជ្ជមាន ប៉ុន្តែខ្ញុំទទួលបានមេរៀនថាការដែលយើងត្រង់ខ្លាំងក្លាពេកគឺមិនមែនជាជម្រើសល្អក្នុងការបង្ហាញលើបណ្ដាញសង្គមនោះឡើយ។ ខ្ញុំទទួលស្គាល់ថាខ្ញុំបង្កើតកំហុសមួយដោយការឆ្លើយតបសំនួរនេះជាសាធារណៈ»

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

ព័ត៌មានបន្ថែម

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ស្វែងរកព័ត៌មាន​ ឬវីដេអូ