ស្រណោះណាស់! ពីរនាក់ប្ដីប្រពន្ធបីកូនអាយុ ១ ខួប ឈរមើលកាំជ្រួចលើកចុងក្រោយទាំងទឹកភ្នែក មុនកូនចាកចេញគ្មានថ្ងៃត្រឡប់

Share This

កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ប្ដីប្រពន្ធមួយគូនៅក្រុង Guiyang ប្រទេសចិន បានធ្វើការបង្ហោះរូបភាពរបស់ពួកគេឈរបីកូនប្រុសសំណព្វអាយុ ១ ខួប ៤ ខែ ឈរមើលកាំជ្រួចនៅលើផ្លូវ។ មើលដំបូងៗរូបភាពទាំងនេះគឺជារូបភាពជុំគ្រួសារធម្មតា មិនមានអ្វីពិសេសនោះទេ ប៉ុន្តែក្រោយដឹងរឿងរ៉ាវពីក្រោយរូបភាពដ៏កក់ក្ដៅជុំគ្រួសារនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនរំជួលចិត្តរហូតទប់ទឹកភ្នែកមិនបានឡើយ។

តាមការបញ្ជាក់ពីប្ដីប្រពន្ធខាងលើបានរៀបរាប់ថា ពេលវេលាជុំគ្នានោះគឺជាពេលវេលាចុងក្រោយហើយដែលពួកគេទាំងពីបានបីត្រកងឱបកូនប្រុសជាលើកចុងក្រោយ។

តាមការរៀបរាប់របស់បុរសជាប្ដីបានឱ្យដឹងថា៖ «នៅពេលនោះ មានគេដុតកាំជ្រួចនៅខាងក្រៅ។ ប្រពន្ធខ្ញុំនិយាយថា យើងគួរតែនាំកូនទៅមើលកាំជ្រួចទៅ។ ខ្ញុំបីកូនខ្ញុំជាប់នឹងដៃ ហើយពេលយើងចេញទៅមើលកាំជ្រួចខាងក្រៅ ពួកយើងគិតថាតើកូនអាចនឹងទៅចោលយើងទេពេលដែលកាំជ្រួចបាញ់អស់។ វាពិតជាដូចការគិតមែន កូនពួកយើងបានចាកចោលយើងពេលដែលកាំជ្រួចនោះបាញ់អស់»

បើតាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើកើតមានជំងឺ ventricular septal defect ដោយសារតែការរលាកសួតនៅពេលគេអាយុបានត្រឹម ៣ ខែ និង ត្រូវឆ្លងកាត់ការវះកាត់ដើមទ្រូង។ យ៉ាងណាមិញ វះកាត់បាន ៣ ថ្ងៃ រូបគេក៏ស្រាប់តែគាំងបេះដូង បង្កទៅជាបញ្ហាដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ។ ទារកកម្សត់ត្រូវសម្រាកក្នុងបន្ទប់ ICU រយៈពេល ១ ខែ ប៉ុន្តែស្ថានភាពគេមិនបានប្រសើរឡើងនោះឡើយ។

ក្រោយធ្វើការប្រឹក្សាជាមួយអ្នកជំនាញ ខាងគ្រូពេទ្យក៏បានប្រាប់ដំណឹងអាក្រក់ដល់ឪពុកម្ដាយក្មេងថា ស្ថានភាពកូនរបស់ពួកគេគឺព្យាបាលលែងបានហើយ។ ក្រោយពិភាក្សាជាមួយឪពុកម្ដាយ និង ក្រុមគ្រួសារយ៉ាងល្អិតល្អន់ ពួកគេក៏សម្រេចចិត្តលែងបន្តការព្យាបាលតទៅទៀត។

រឿងរ៉ាវ និង រូបភាពដ៏រំជួលចិត្តរបស់គ្រួសារដ៏កម្សត់មួយនេះបានធ្វើឱ្យមហាជនជាច្រើនទប់ទឹកភ្នែកមិនជាប់ឡើយ ដោយពួកគេបានសម្ដែងការរំលែកទុក្ខ និង បួងសួងឱ្យវិញ្ញាណក្ខន្ធក្មេងប្រុសដ៏អភ័ព្វរូបនោះបានទៅកាន់ទីឋានដ៏ល្អ កើតជាតិណាៗសូមឱ្យមានសុខភាពល្អកុំឱ្យដូចជាតិនេះទៀត៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

មកស្គាល់ CEO វ័យក្មេង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីត​ រសនិយមលាយបញ្ចូលវប្បធម៌ ទាំងនៅក្មេង ទាំងសង្ហា មានមហិច្ឆតាឆ្ពោះទៅកាន់ឆាកសកល

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ព័ត៌មានបន្ថែម

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ថៃ អង្គុយស្ងាបធ្វើមាត់ស្ញេញ ក្រោយត្រូវ ហ្វីលីពីន ប្រកាសផ្អាកទិញចូលអង្ករចំនួន ៦០ ថ្ងៃ

ថៃសម្ដែងរាក់ពេក សូម្បីលោក Michael B Alfaro ក៏លើកឡើងទាំងហួសចិត្ត ពាក់ព័ន្ធនឹងល្បិចថៃយកទូរស័ព្ទមកប្រតិដ្ឋ មួលបង្កាច់កម្ពុជា

ត្រីឆ្ដោនៅថៃកំពុងហក់ឡើងថ្លៃសឹងគុណនឹង ២ ព្រោះអាជីវករមិនអាចនាំចូលពីកម្ពុជាទៅលក់ដូចមុនទៀតបាន

Review ទូរស័ព្ទជាង ១០ ឆ្នាំ! John sey លើកឡើង ៤ ចំណុចយ៉ាងហួសចិត្ត ទៅលើទូរស័ព្ទដែលថៃប្រតិដ្ឋសម្ដែងថតរូបវីដេអូ មួលបង្កាច់កម្ពុជា

ហួសថ្លែង! ថៃប្រើល្បិចថតសម្តែង ទាំងរូបថត និង វីដេអូ នៃការដាក់មី/ន ដើម្បីមួលបង្កាច់ និង ចោទប្រកាន់កម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ