ស្រឡាញ់ប្ដីខ្លាំង! Tavia Yeung ចាយលុយជាង ៧ ម៉ឺនដុល្លារក្នុងមួយខែជួលផ្ទះហុងស៊ុយស្នាក់នៅ ដើម្បីជួយឱ្យប្ដីមានសំណាងឈ្នះពានរង្វាន់របស់ TVB

Share This

តាំងពីចាប់ដៃគ្នារៀបការជាប្ដីប្រពន្ធតាំងពីឆ្នាំ ២០១៦ រហូតទទួលបានចំណងដៃកូនៗចំនួន ២ នាក់ មកទល់ពេលនេះចំណងស្នេហ៍របស់តារាសម្ដែងប្រចាំប៉ុស្តិ៍ TVB តារាស្រី Tavia Yeung និង តារាប្រុស Him Law កាន់តែស្អិតល្មួតផ្អែមល្ហែមខ្លាំងឡើង។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រលួចច្រណែនខ្លាំងបំផុតនោះក្រោយតារាស្រី Tavia Yeung បានប្រើវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីឱ្យតែស្វាមីរបស់នាងទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន។

ថ្មីៗនេះ ក្នុងកិច្ចសម្ភាសមួយតារាស្រី Tavia បានបង្ហាញជំហរគាំទ្រ និង រំភើបខ្លាំងបំផុតប្រសិនបើស្វាមីឈ្នះពានរង្វាន់តារាសម្ដែងប្រុសល្អដាច់គេក្នុងកម្មវិធីពានរង្វាន់ TVB Anniversary Awards ដែលនឹងធ្វើឡើងនៅខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។ អ្វីដែលកត់សម្គាល់នោះគឺថា Tavia ពិតជាយកចិត្តទុកដាក់លើក្ដីបំណងរបស់នាងមួយនេះខ្លាំងបំផុតរហូតនាងទៅរកគ្រូហុងស៊ុយដើម្បីជួយថែមទៀត។

ជាក់ស្ដែងថ្មីៗកន្លងទៅ តាមការណែនាំរបស់គ្រូហុងស៊ុយ Tavia និង ក្រុមគ្រួសារក៏បានផ្លាស់ចេញពីអាផាតមិនដ៏ប្រណីតរបស់ពួកគេទៅរស់នៅផ្ទះមួយកន្លែងនៅ Sai Kung’s Clear Water Bay Road ដែលជួលក្នុងតម្លៃ ៦០ ម៉ឺនដុល្លារហុងកុង (ប្រមាណជាង ៧៧០០០ ដុល្លារ) ក្នុងមួយខែ។

ចំពោះហេតុផលផ្លាស់ចេញពីផ្ទះខ្លួនឯងទៅនៅផ្ទះជួលមួយរយៈនេះ គឺដោយសារតែផ្ទះនោះគឺមានហុងស៊ុយល្អខ្លាំង ដោយគ្រូហុងស៊ុយជឿថាវាអាចជួយជាកម្លាំងជំរុញឱ្យ Him Law កាន់តែមានឱកាសក្នុងការឈ្នះពានរង្វាន់ Best Actor ទៀតផង។ ជាងនេះទៅទៀត ចំពោះទីតាំងផ្ទាល់ក៏កាន់តែធ្វើឱ្យពួកគេងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ស្ថានីយទូរទស្សន៍ TVB ថែមទៀត។

គួរឱ្យដឹងថា Tavia Yeung និង Him Law គឺមានជំងឺលើហុងស៊ុយបែបនេះ ក៏ដោយសារតែធ្លាប់ទទួលបានលទ្ធផលល្អពីវិធីសាស្ត្រនេះ។ គិតតាំងពីក្រុមគ្រួសាររបស់ពួកគេផ្លាស់ទៅនៅផ្ទះនោះ ពួកគេទទួលបានសមិទ្ធផលជាច្រើន។ ទោះជាយ៉ាងណា ពេលធ្វើកិច្ចសម្ភាសជាមួយ Oriental Daily News តារាប្រុស Him Law ចេញមកអះអាងថាគ្រប់យ៉ាងទទួលបាននោះគឺអាចនឹងមិនមែនមកពីហុងស៊ុយទាំងស្រុងនោះទេ។

លោកបានរៀបរាប់ថា៖ «វាមិនមែនស័ក្ដិសិទ្ធិដូចដែលគិតទាំងស្រុងនោះទេ។ ពួកយើងផ្លាស់ទៅនៅផ្ទះថ្មីនេះគឺរឿងចម្បងផ្ដល់ភាពងាយស្រួលឱ្យកូនៗក្នុងការរៀនសូត្រ ហើយក៏មានទីតាំងជិតជាមួយបងប្អូនស្រីរបស់ Tavia ដែរ អ៊ីចឹងគឺងាយស្រួលសម្រាប់ម្ដាយក្មេកខ្ញុំពេលចង់មកលេងកូនចុះឡើង មិនពិបាកឆ្ងាយពីគ្នា»

ដោយឡែកនៅពេលសួរពីការ «រកហុងស៊ុយឱ្យជួយនាំសំណាងឱ្យឈ្នះពានរង្វាន់ Best Actor» លោក Him Law បានឆ្លើយតបថា៖ «ពិតប្រាកដណាស់ ពួកយើងពិតជាធ្វើតាមហុងស៊ុយមែន ប៉ុន្តែខ្ញុំឈ្នះឬក៏អត់នោះគឺពឹងលើសាធារណជនអ្នកគាំទ្រហើយ។ ខ្ញុំពិតជារីករាយខ្លាំងដែលមានប្រពន្ធជួយជ្រោមជ្រែង។ អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺអ្នកទស្សនារីករាយមើលការសម្ដែង និង ចងចាំរឿងរបស់ខ្ញុំសម្ដែង»

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

អស់ស្ទះ! បុរសចិនម្នាក់មើលរឿងកូនជ្រូកជប៉ុន ៤៥០០ រឿង រហូតចេះភាសាឡើងស្ទាត់ ប្រឡងជាប់ Proficiency Test មិនបាច់រៀន

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ព័ត៌មានបន្ថែម

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ចាំបានអត់? ម្ចាស់បទ «បេះដូងប្រមឹក» អ៊ុង វល្ខណ៍ទេវី កំពុងបំពេញតួនាទីនៅក្រសួងមួយ ក្រោយបាត់ឈឹងពីសិល្បៈ

ស្វែងរកព័ត៌មាន​ ឬវីដេអូ