ក្ដៅគគុក! សមាជិកក្រុមចម្រៀងវ័យក្មេងម្នាក់នៅកូរ៉េ ត្រូវ CEO ខ្លួនបៀ./តបៀ-នរាងកាយ សង្ស័យជាតារាស្រីរូបនេះ

Share This

ថ្មីៗនេះ មានការទម្លាយដ៏ភ្ញាក់ផ្អើលមួយលើកម្មវិធី «Scandal Supervisor» របស់ JTBC ដោយបានបញ្ជាក់ថា សមាជិកម្នាក់នៃក្រុមចម្រៀងស្រីជំនាន់ទី ៥ បានទម្លាយថារូបនាងត្រូវបាន CEO របស់ក្រុមហ៊ុនខ្លួនបៀតបៀនផ្លូវភេទ ក្រោយរូបនាងបង្ហាញពីបំណងចង់ចាកចេញពីក្រុម។

បើទោះជាអត្តសញ្ញាណរបស់ជនរងគ្រោះ ខាងកម្មវិធីមិនបានទម្លាយក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានដាក់ការសង្ស័យថា ជនរងគ្រោះគឺជាតារាចម្រៀងពន្លកថ្មី Gaeun របស់ក្រុម MADEIN។ Gaeun បច្ចុប្បន្នមានអាយុ ១៩ ឆ្នាំ ជាសមាជិកក្រុមចម្រៀងខាងលើ និង ស្ថិតក្រោមផលិតកម្ម ១៤៣ Entertainment។

តាមខ្សែអាត់សំឡេងរបស់ជនរងគ្រោះដែលចាក់ផ្សាយក្នុងកម្មវិធី បានទម្លាយលម្អិតជុំវិញរឿងរ៉ាវដ៏គួរឱ្យខ្លាចដែលនាងបានជួបប្រទះ។ ជនរងគ្រោះបានរៀបរាប់ថា ៖ «ខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់ចាកចេញពីក្រុម។ គាត់ក៏និយាយថាបើគាត់ធ្វើតាមសំណូមពរខ្ញុំ ខ្ញុំក៏ត្រូវធ្វើតាមសំណូមពរគាត់ដូចគ្នា។ គាត់ចង់ឱ្យខ្ញុំធ្វើមិត្តស្រីគាត់រយៈពេលមួយថ្ងៃ»

ដំបូងឡើយ ជនរងគ្រោះគិតថាវាគ្រាន់តែជាការណាត់ជួបគ្នាដើរលេងមើលកុនអីធម្មតា ហើយក៏យល់ព្រមតាមសំណើររបស់ CEO រូបនោះ។ តែជាក់ស្ដែងគឺមិនដូចអ្វីនាងរំពឹងទុកនោះឡើយ ដោយរូបនាងត្រូវបាន CEO នោះចាក់សោជាប់ក្នុងអូហ្វិស រួចធ្វើការបៀតបៀននាងដោយការថើប ព្យាយាមចាប់ដើមទ្រូង និង គូទរបស់នាង បើទោះជានាងនិយាយបដិសេធយ៉ាងណាក៏គេនៅតែធ្វើសកម្មភាពបែបនោះរយៈពេលដល់ទៅ ២ ម៉ោង។

យ៉ាងណាមិញ ខណៈជនរងគ្រោះរៀបរាប់ពីដំណើរដើមទងគ្រប់បែបយ៉ាង ខាងមេធាវីរបស់ផលិតកម្មខាងលើក៏ចេញមកបញ្ជាក់ថា ទំនាក់ទំនងរវាងពួកគេគឺព្រមព្រៀងគ្នា ដោយនាងព្រមធ្វើជាសង្សារមួយថ្ងៃរបស់គេដើម្បីចង់បន្តការងារក្នុងក្រុម។ ដោយឡែក CEO រូបនោះក្រោយមកក៏បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើខុសចំពោះមុខឪពុកម្ដាយជនរងគ្រោះ។ ផ្ទុយទៅវិញ ឪពុកម្ដាយជនរងគ្រោះបានបដិសេធការលើកឡើងរបស់ជនបង្កជា CEO នោះ ដោយលើកឡើងថាទង្វើរបស់គេគឺជាចេតនាយ៉ាងច្បាស់ មិនមែនជាកំហុសដោយអចេតនានោះឡើយ។

ភាពចម្រូងចម្រាសនៅតែបន្តកើតមានឡើង ខណៈ CEO រូបនោះនៅតែបន្តមានសកម្មភាពពាក់ព័ន្ធជាមួយក្រុមចម្រៀងស្រីរបស់គេ បើទោះជាសន្យាថាខ្លួននឹងលាលែងពីតំណែងក៏ដោយ។ ជាក់ស្ដែង រយៈពេលត្រឹមប៉ុន្មានថ្ងៃក្រោយទទួលស្គាល់កំហុស លោកត្រូវបានគេប្រទះឃើញចូលរួមក្នុងការប្រគំតន្ត្រីរបស់ MADEIN ដោយក្រោយមកក៏ឃើញនៅជាមួយសមាជិកក្រុមពេលហោះហើរទៅជប៉ុន និង ថែមទាំងអង្គុយជិតជនរងគ្រោះទៀត។

ក្រោយហេតុការណ៍ដែលបានកើតឡើង ខាងផលិតកម្ម ១៤៣ Entertainment ក៏បានប្រកាសថា Gaeun នឹងធ្វើការផ្អាកសកម្មភាពមួយរយៈជុំវិញបញ្ហាសុខភាព។ យ៉ាងណាមិញ CEO រូបនោះត្រូវបានគេលើកឡើងថាបានប្រាប់សមាជិកក្រុមដោយអះអាងថា ជនរងគ្រោះជាអ្នកប្រព្រឹត្តខ្លួនឯង និង ធ្វើជាជនរងគ្រោះខ្លួនឯងដើម្បីការពារ credit ខ្លួន។ ដោយឡែក ខាងតំណាងច្បាប់ឱ្យផលិតកម្មក៏បានចេញមកបដិសេធការលើកឡើងខាងលើ ដោយនិយាយថាការខាងលើគឺគ្មានមូលដ្ឋានច្បាស់លាស់។

ខណៈសម្ពាធពីបណ្ដាញសង្គមកាន់តែក្ដៅគគុកខ្លាំងឡើងៗ តារាចម្រៀង Gaeun ក៏បានធ្វើការលុបរាល់ការបង្ហោះទាំងអស់លើ Instagram របស់នាង និងធ្វើការចុច unfollow គណនី CEO របស់នាងថែមទៀត ដែលចំណុចនេះហើយកាន់តែធ្វើឱ្យមហាជនសង្ស័យកាន់តែខ្លាំងថាករណីនេះជាករណីរបស់នាងពិតប្រាកដមែន៕

ប្រភព៖ TRIBUNE

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ទើបឆេះព្រះវិហារប៉ុន្មានថ្ងៃមុន ឥលូវនៅថៃ ប្រទះករណីឆេះស្រដៀងគ្នាក្នុងវត្តល្បីមួយនៅឈៀងម៉ៃ តែលើកនេះធ្ងន់ជាងលើកមុន

កំពុងផ្ទុះល្បី! កូនខ្មែរមួយរូបនៅសៀមរាប យកកាហ្វេ គូរចេញជារូបលោក Michael B Alfaro លទ្ធផលចេញមកអស្ចារ្យខ្លាំង

គ្រវាត់ចោលមិនស្ដាយ! ​ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ដោយសារជាបទយកតាមលំនាំថៃ

តារាចម្រៀង Nak Fake ទទូចហៅភរិយាឱ្យត្រលប់មកផ្ទះរស់នៅជុំគ្នាវិញ ខណៈខាងស្រីសម្រេចចិត្តចាកចេញដោយមិនស្ដាយក្រោយ

ក្រោយមានទាហានបែ-កសតិ បង្កហានិភ័យដល់ប្រជាជន ពេលនេះកងភូមិន្ទថៃ បញ្ជូនក្រុមគ្រូពេទ្យឱ្យទៅពិនិត្យផ្លូវចិត្តក្រុមទាហានដល់ជាយដែន

ព័ត៌មានបន្ថែម

គ្រវាត់ចោលមិនស្ដាយ! ​ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ដោយសារជាបទយកតាមលំនាំថៃ

តារាចម្រៀង Nak Fake ទទូចហៅភរិយាឱ្យត្រលប់មកផ្ទះរស់នៅជុំគ្នាវិញ ខណៈខាងស្រីសម្រេចចិត្តចាកចេញដោយមិនស្ដាយក្រោយ

តារាចម្រៀងរ៉េបនៅហ្គាឡាក់ស៊ី Nak Fake ត្រូវភរិយាប្រកាសបែកគ្នាលែងមានអ្វីពាក់ព័ន្ធ ក្រោយរៀបការជាងកន្លះឆ្នាំ

Peypey Dy ទទួលបានថវិកាបរិច្ចាគជាង ៩០ ម៉ឺនដុល្លារ ហើយបានបង្ហាញឆន្ទៈយកថវិកាទៅប្រើឱ្យមានប្រយោជន៍បំផុត មិនឱ្យបាត់ ១ សេន

ល្អហួស សន្យាបើមានឱកាសឡើងឆាកអន្តរជាតិឆ្នាំ ២០២៦ នៅឥណ្ឌា នាងនឹងបកស្រោមមុខប្រទេសឈ្លានពានកម្ពុជាឱ្យពិភពលោកបានដឹង

បាត់មុខមួយរយៈ តាមពិតតារាចម្រៀងប៉ុប Jessie J ​ម្ចាស់បទ «Price Tag» កើតជំងឺមហារីកសុ-ដ-ន់ ពេលនេះកំពុងសំងំព្យាបាល

មិនស្តាយទេ! ឌួង ហ្សូរីម៉ា ប្អូនស្រី ឌួង ហ្សូរីដា មិនបង្អង់សម្រេចទម្លាក់ស្លាកយីហោហាងកាហ្វេប្រ៊េនទិញសិទ្ធិពីថៃចោលហើយ

ជាតារាល្បីមិនស្រួលទេ! ត្រឹមមួយយប់ Zhang Linghe ត្រូវប្ដូរសណ្ឋាគារដល់ ៥ ដង ដើម្បីគេចពីអ្នកគាំទ្រដែលសម្រុកតាម

ស្វែងរកព័ត៌មាន​ ឬវីដេអូ