ប្ដី Goals! Moses Chan ផ្អៀងផ្អងអង្គុយងើបកាន់ទូរស័ព្ទថតរូបឱ្យប្រពន្ធ អ្នកគាំទ្រលួចច្រណែនព្រាត

Share This

រយៈពេលរាប់ឆ្នាំមកនេះ តារាសម្ដែងប្រុសហុងកុងដ៏ល្បី Moses Chan តែងតែត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រស្ងើចសរសើរថាជាស្វាមីដ៏គំរូសម្រាប់ភរិយា និង កូនៗរបស់លោក។ តារាសម្ដែងប្រុស Moses Chan បានចាប់ដៃគ្នារៀបការជាមួយតារាសម្ដែងស្រី Aimee Chan អស់រយៈពេល ១១ ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់។

ចំណងស្នេហ៍រវាងប្ដីប្រពន្ធតារាហុងកុងមួយគូនេះ អស់រយៈកាលជាច្រើនឆ្នាំមកនេះឃើញថាកាន់តែស្អិតល្មួតឡើងៗរហូតអ្នកគាំទ្រលួចច្រណែនព្រោងព្រាត។ យ៉ាងណាមិញ ថ្មីៗកន្លងទៅ តួអង្គ «មាន់ហ័រ» រូបនេះកាន់តែធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថែមទៀតក្រោយមានអ្នកគាំទ្រម្នាក់លួចថតបានសកម្មភាពលោក និង ប្រពន្ធកំពុងតែថតរូបឱ្យគ្នាយ៉ាងមានក្ដីសុខ។

ជាក់ស្ដែង កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ មហជនម្នាក់បានធ្វើការបង្ហោះរូបភាពមួយចំនួនលើបណ្ដាញសង្គមចិន Xiao Hong Shu ដែលជារូបភាពរបស់ Moses Chan និង Aimee កំពុងអង្គុយថតរូបក្នុងហាងកាហ្វេល្បីមួយនៅ Guangzhou។ រូបភាពទាំងនោះដែរ បង្ហាញឱ្យឃើញ Moses Chan ខំព្យាយាមថតរូបប្រពន្ធឱ្យបានស្អាតបើទោះជាខ្លួនត្រូវអង្គុយផងងើបឈរផង ផ្អៀងផ្អងយ៉ាងផ្ចិតផ្ចង់បំផុតមិនធ្វើឱ្យភរិយាខកចិត្តនោះឡើយ។

ទង្វើរបស់គូស្នេហ៍តារាល្បីមួយគូនេះក្នុងជីវិតប្រចាំថ្ងៃ បានធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាន ដោយខ្លះថែមទាំងលាន់មាត់ថា «Moses Chan ជាប្ដីគំរូសម្រាប់ប្រុសៗផ្សេង» ថែមទៀតផង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អស់ស្ទះ! បុរសចិនម្នាក់មើលរឿងកូនជ្រូកជប៉ុន ៤៥០០ រឿង រហូតចេះភាសាឡើងស្ទាត់ ប្រឡងជាប់ Proficiency Test មិនបាច់រៀន

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

ព័ត៌មានបន្ថែម

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ចាំបានអត់? ម្ចាស់បទ «បេះដូងប្រមឹក» អ៊ុង វល្ខណ៍ទេវី កំពុងបំពេញតួនាទីនៅក្រសួងមួយ ក្រោយបាត់ឈឹងពីសិល្បៈ

ឈឺចាប់ពេក ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងប៉ុន្មានបទនេះទៀត ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ល្បីប្រុសៗក្រុម Monsters26 សុទ្ធតែសង្ហាៗ មានទីផ្សារលំដាប់អន្តរជាតិ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ