ស៊យមើលមិនឃើញមែន! អង្គុយផឹកតែលម្ហែអារម្មណ៍សុខៗ ធាងដូងធ្លាក់ចំពីលើរបួសដេកពេទ្យជិត ១ ខែ

Share This

បុរសម្នាក់ក្នុងប្រទេសចិន ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមជាបន្ទាន់ ក្រោយរងរបួសធ្ងន់ធ្ងរដោយសារតែត្រូវធាងដូងយ៉ាងធំធ្លាក់ចំពីលើពេញទំហឹង។

រូបតំណាង

ហេតុការណ៍គ្រោះថ្នាក់ដ៏ចៃដន្យនេះ កើតឡើងនៅតូបលក់តែមួយកន្លែងនាក្រុង Jieyang ខេត្ត Guangdong ប្រទេសចិន ដោយបុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Liu ហើយនៅថ្ងៃកើតហេតុរូបលោកកំពុងអង្គុយផឹកទឹកតែនៅតុខាងក្រៅហាង។ ខណៈអង្គុយផឹកទឹកតែសុខៗនោះក៏ស្រាប់តែមានធាងដូងយ៉ាងធំមួយធ្លាក់ចំពីលើលោកយ៉ាងពេញទំហឹងរហូតធ្វើឱ្យលោកសន្លប់បាត់ស្មារតីនៅនឹងកន្លែង។

រូបតំណាង

លោក Liu ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ដល់មន្ទីរពេទ្យក្រោយគ្រូពេទ្យពិនិត្យរួចបានរកឃើញថា លោកបានរលាកតម្រងនោមផ្នែកខាងឆ្វេង មានឈាមកកនៅក្រោមជាលិការុំព័ទ្ធតម្រងនោម និង ប្រេះឆ្អឹងខ្នង។ គ្រោះថ្នាក់ដោយចៃដន្យនេះដែរបានធ្វើឱ្យលោក Liu ត្រូវដេកពេទ្យអស់ជាច្រើនថ្ងៃ និង មិនអាចងើបធ្វើបំពេញការងារខ្លួនឯងបានរយៈពេលជិតមួយខែដែលគ្រោះថ្នាក់នេះបានប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់លោកជាខ្លាំង។

លោក Liu ក្រោយមកបានទាក់ទងទៅខាងម្ចាស់ដើមដូងដើម្បីសុំប្រាក់សំណង ហើយក្រោយចរចាគ្នាខាងម្ចាស់ដើមដូងក៏បានយល់ព្រមសងលោកចំនួន ២២ ០០០ យ័ន (ប្រមាណ ៣០៩០ ដុល្លារ)៕

ប្រភព៖ Kenh14

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មានរបរផ្ទាល់ខ្លួន គ្មានប្រាក់ខែ ក៏អាចធ្វើ ប.ស.ស បានដែរ តែត្រូវមានឯកសារ ៣ មុខ និង ត្រូវបង់ប្រចាំខែបែបនេះ

នៅអ៊ីស្រាអែល ប្រកាសជោគជ័យ ៩៤% លើការស្រាវជ្រាវរកមហារីកលើអ្នកជំងឺ ដោយប្រើប្រាស់ឆ្កែហិតក្លិន

ធម្មជាតិដ៏ស្រស់ត្រកាលអើយ! ទឹកធ្លាក់មួយកន្លែងនៅកោះកុង លើដែនដីដ៏ពិសិដ្ឋរបស់កម្ពុជា គន់យូរយ៉ាងណាក៏មិនជិនណាយ

មិនលេងសើចទេ! ការសិក្សាថ្មី បង្ហាញថា យំនៅចន្លោះម៉ោងនេះ អាចជួយឱ្យស្រកគីឡូបានល្អ

បែកអំពិលអំពែក! ច្រឡំផាវថាជាស្ករគ្រាប់ ឃើញទំនងឆ្ងាញ់ក៏យកមួយគ្រាប់មកទំពា មានអីផ្ទុះពេញមាត់

ព័ត៌មានបន្ថែម

មានរបរផ្ទាល់ខ្លួន គ្មានប្រាក់ខែ ក៏អាចធ្វើ ប.ស.ស បានដែរ តែត្រូវមានឯកសារ ៣ មុខ និង ត្រូវបង់ប្រចាំខែបែបនេះ

នៅអ៊ីស្រាអែល ប្រកាសជោគជ័យ ៩៤% លើការស្រាវជ្រាវរកមហារីកលើអ្នកជំងឺ ដោយប្រើប្រាស់ឆ្កែហិតក្លិន

ធម្មជាតិដ៏ស្រស់ត្រកាលអើយ! ទឹកធ្លាក់មួយកន្លែងនៅកោះកុង លើដែនដីដ៏ពិសិដ្ឋរបស់កម្ពុជា គន់យូរយ៉ាងណាក៏មិនជិនណាយ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

មិនលេងសើចទេ! ការសិក្សាថ្មី បង្ហាញថា យំនៅចន្លោះម៉ោងនេះ អាចជួយឱ្យស្រកគីឡូបានល្អ

Labubu តុក្កតាមុខអាក្រក់សោះ តែធ្វើឱ្យម្ចាស់ក្រុមហ៊ុនវ័យក្មេង ក្លាយជាមហាសេដ្ឋី រកលុយកើន ១.៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៥

មកស្គាល់កាន់ច្បាស់ពីប្រាសាទតាក្របី នៅឧត្តរមានជ័យ មានចម្ងាយប្រមាណត្រឹម ១០ គ.ម ពីប្រាសាទតាមាន់ធំ

ពាក់កណ្ដាលខែជីវិតដូចសាបៗ! តស់មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែ «សីហា» ឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះក៏មិនសូវល្អ តែមានវិធីកែកុនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ