ភ្នំភ្លើងមួយនៅអង់តាកទិច ផ្ទុះចេញកម្ទេចមាស ៨០ ក្រាមជារៀងរាល់ថ្ងៃ គិតជាលុយខ្ទង់ ៦ ពាន់ដុល្លារ

Share This

ភ្នំភ្លើងមួយនៅទ្វីបអង់តាកទិច ឈ្មោះ Erebus មានកម្ពស់ ៣ ៧៩៤ ម៉ែត្រ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើល ដោយសារភ្នំភ្លើងមួយនេះ ផ្ទុះបញ្ចេញឧស្ម័នជាច្រើនប្រភេទជារៀងរាល់ថ្ងៃ។

Photo: Canva

ជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញដែរថា ភ្នំ Erebus ដែលជាភ្នំភ្លើងសកម្ម និងខ្ពស់ជាងគេបំផុតនៅអង់តាកទិច បានផ្ទុះភាយចេញកម្ទេចមាសអមមកជាមួយឧស្ម័នផ្សេងៗទៀត។ ការពិតទៅ ក្រុមភូគព្ភវិទូរបស់សហរដ្ឋអាមេរិក ធ្លាប់បានរកឃើញម្ដងរួចមកហើយ ក្នុងឆ្នាំ ១៩៩១ ហើយតាមការស្រាវជ្រាវថ្មីៗនេះទៀត បានបង្ហាញលទ្ធផលកាន់តែច្បាស់ៗដូចទៅនឹងការស្រាវជ្រាវកាលពីឆ្នាំ ១៩៩១ នោះដែរ។

Photo: EOS

តាំងពីពេលមុន និងឥលូវនេះ អ្នកជំនាញបានរកឃើញកម្ទេចមាសក្នុងឧស្ម័ន ដែលភាយចេញពីភ្នំភ្លើង ក៏ដូចជានៅតាមព្រិលនៅជុំវិញនោះផងដែរ នេះបើតាមរបាយការណ៍ព័ត៌មានពី Interesting Engineering កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ជាមួយគ្នានេះដែរ បើតាមការវាយតម្លៃពីអ្នកវិទ្យាសាស្ត្រ បានបង្ហាញឱ្យឃើញថា បរិមាណកម្ទេចមាស ដែលខ្ទាតចេញពីភ្នំភ្លើងជារៀងរាល់ថ្ងៃ គឺប្រមាណជា ៨០ ក្រាម បើគិតជាតម្លៃប្រមាណ ៦ ពាន់ដុល្លារ។

Photo: Getty Image

លោក Philip Kyle អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានរុករករ៉ែ និងបច្ចេកវិទ្យា (New Mexico Institute of Mining and Technology) នាកោះ Socorro បានពន្យល់ថា កម្ទេចមាសទាំងនោះ អាចមានប្រភពមកពីថ្មក្នុងភ្នំភ្លើងនោះ ដូចនេះ នៅពេលដែលភ្នំភ្លើងផ្ទុះ បញ្ចេញឧស្ម័នឡើងមកលើ ក៏នាំយកកម្ទេចមាសទាំងនោះមកជាមួយដែរ។ គួរបញ្ជាក់ដែរថា ភ្នំ Erebus គែជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១៣៨ នៅអង់តាកទិច ដែលមានទីតាំងស្ថិតនៅលើកោះ Ross៕

រូបតំណាង

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

មកស្គាល់ CEO វ័យក្មេង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីត​ រសនិយមលាយបញ្ចូលវប្បធម៌ ទាំងនៅក្មេង ទាំងសង្ហា មានមហិច្ឆតាឆ្ពោះទៅកាន់ឆាកសកល

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ព័ត៌មានបន្ថែម

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ថៃ អង្គុយស្ងាបធ្វើមាត់ស្ញេញ ក្រោយត្រូវ ហ្វីលីពីន ប្រកាសផ្អាកទិញចូលអង្ករចំនួន ៦០ ថ្ងៃ

ថៃសម្ដែងរាក់ពេក សូម្បីលោក Michael B Alfaro ក៏លើកឡើងទាំងហួសចិត្ត ពាក់ព័ន្ធនឹងល្បិចថៃយកទូរស័ព្ទមកប្រតិដ្ឋ មួលបង្កាច់កម្ពុជា

ត្រីឆ្ដោនៅថៃកំពុងហក់ឡើងថ្លៃសឹងគុណនឹង ២ ព្រោះអាជីវករមិនអាចនាំចូលពីកម្ពុជាទៅលក់ដូចមុនទៀតបាន

Review ទូរស័ព្ទជាង ១០ ឆ្នាំ! John sey លើកឡើង ៤ ចំណុចយ៉ាងហួសចិត្ត ទៅលើទូរស័ព្ទដែលថៃប្រតិដ្ឋសម្ដែងថតរូបវីដេអូ មួលបង្កាច់កម្ពុជា

ហួសថ្លែង! ថៃប្រើល្បិចថតសម្តែង ទាំងរូបថត និង វីដេអូ នៃការដាក់មី/ន ដើម្បីមួលបង្កាច់ និង ចោទប្រកាន់កម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ