នៅរសៀលម៉ោង ០៤ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម ២៣ ឆ្នាំ ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម SEA GAMES លើកទី ៣១ នៅប្រទេសវៀតណាម។
ជុំវិញការប្រកួត នៅ ១៣ នាទីដំបូង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ បាននាំមុខក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម ២៣ ឆ្នាំ ចំនួន ០២ គ្រាប់ ដែលស៊ុតបញ្ចូលទីយ៉ាងមុតស្រួច ពីកីឡាករខ្សែប្រយុទ្ធ សៀង ចន្ធា និងកីឡាករ សាទី នាំមុខបណ្ដោះអាសន្ន ធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា នាំគ្នាអបអរគ្រាប់បាល់ដ៏អស្ចារ្យមួយគ្រាប់នេះ៕