អ៊ីតាលី លើកពាន Euro ជាលើកទី ២ ឯអ្នកចាំទីក្លាយជាកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុប
យប់ថ្ងៃអាទិត្យ ទី ១១ ខែកក្កដា ឆ្នាំ ២០២១ គឺជាការប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់ Euro 2020 ជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និង ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ដែលសុទ្ធសឹងតែជាក្រុមខ្លាំងក្នុងការប្រកួតពាននេះ ។
+
ការប្រកួតពិតជាស្វិតស្វាញ ដែលពិបាកមែនទែនក្នុងការរកក្រុមខ្លាំង ដោយត្រូវបានអូសបន្លាយរហូតដល់ថែមម៉ោង និង ១១ ម៉ែត្រកាត់សេចក្តីទៀត ។ ក្រោយលទ្ធផលស្មើ ១ ទល់នឹង ១ ក្រុមអ៊ីតាលី បានយកជ័យជម្នះ ដោយ ១១ ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល ៣ ទល់នឹង ២ លើកពាននេះជាលើកទី ២ ដោយលើកដំបូងឈ្នះកាលពីឆ្នាំ ១៩៦៨ ។
ចំពោះការប្រកួតនេះពិតជាប្លែកមែនទែន ដោយកីឡាករល្អប្រចាំពាននេះទាំងមូល បានធ្លាក់ទៅលើកណ្តាប់ដៃអ្នកចាំទីអ៊ីតាលី Gianluigi Donnarumma ក្នុងនាមជាអ្នករក្សាសំណាញ់ទីទទេស្អាតបានច្រើនដងជាងគេក្នុងពានរង្វាន់នេះ ៕
ប្រភព ៖ euro