Pogba ថាលេងនៅជម្រើសជាតិបារាំង ស្រួលជាង ManU ឆ្ងាយណាស់
Paul Pogba កីឡាករខ្សែបម្រើរបស់ក្លិបបាល់ទាត់ Manchester United បានជាប់ជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ Euro ដែលវត្តមានរបស់គេ ត្រូវបានគេគិតថាអាចនឹងជួយឱ្យបារាំងលើកពានលំដាប់ទ្វីបអឺរ៉ុបនេះក្រោយខកខានអស់ពេលជាយូរ ។
នៅក្នុងសន្និសិទ្ធសារព័ត៌មានមុនការប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កីឡាករបារាំងស្បែកខ្មៅរូបនេះ បានបង្ហើបថាគេពិតជាសប្បាយចិត្តខ្លាំងរាល់ពេលលេងឱ្យជម្រើសជាតិ ដែលវាខុសឆ្ងាយពីពេលដែលលេងនៅក្នុងក្លិបរបស់គេ ដែលគេគ្មានសិទ្ធិសេរីភាពបែបនេះឡើយ ។
ការនិយាយនេះ ហាក់ដូចជាកីឡាកររូបនេះព្យាយាមបង្ហាញថាគេមិនពេញចិត្តនឹងក្លិបរបស់គេឡើយ ដ្បិតតែបង្ហាញខ្លួនបាន ១៣៤ ប្រកួត និង រកបាន ២៨ គ្រាប់ក្នុងនាមជាខ្សែបម្រើក៏ដោយ ។ Paul Pogba បានជាប់ជម្រើសជាតិបារាំងតាំងពីឆ្នាំ ២០០៨ ដោយបង្ហាញខ្លួនបាន១៣៨ ប្រកួត និងរកបាន ២១ គ្រាប់ ៕
ប្រភព ៖ dailymail