Karim Benzema នឹងទទួលបានកុងត្រាច្បាប់ថ្មីនៅសប្ដាហ៍ក្រោយនេះ
ក្រុមស្ដេចស Real Madrid ពីលីគអេស្ប៉ាញ (La Liga) គ្រោងនឹងផ្តល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Karim Benzema ដែលជាការបន្ថែមពេលពីលើកុងត្រាចាស់រហូតទៅដល់ពាក់កណ្ដាលឆ្នាំ ២០២៣ ។ ហើយកុងត្រាថ្មីមួយនេះអាចនឹងចាប់ផ្ដើមចរចាគ្នានៅសប្ដាហ៍ក្រោយនេះហើយ ។
ខ្សែប្រយុទ្ធរូបនេះកំពុងតែមានលទ្ធិផលយ៉ាងល្អ បើគិតចាប់តាំងពីរដូវកាលមុនមកដល់ពេលនេះ រកគ្រាប់បាល់បានចំនួន ៥៦ ពីការចូលលេងចំនួន ៩៣ ប្រកួត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ រូបគេនៅសល់កុងត្រាជាមួយក្រុមត្រឹមចុងរដូវកាលរដូវកាលក្រោយតែប៉ុណ្ណោះ បើ Real Madrid មិនចាប់ផ្ដើមរឿងកុងត្រាថ្មីទេ អាចមានក្រុមផ្សេងមកដណ្ដើម ឬ អាចបាត់បង់កីឡាកររូបនេះដោយគ្មានតម្លៃខ្លួន ។
ដោយសារតែ Karim Benzema ជិតផុតកុងត្រាជាមួយក្រុម ទើបមួយរយៈមកនេះក្រុម Real Madrid មានពាក្យចចាមរ៉ាមចេញមករហូត ។ នោះគឺទាក់ទងជាមួយការទិញយកកំពូលខ្សែប្រយុទ្ធល្បីៗដូចជា Erling Haaland Kylian Mbappé និង Mohamed Salah ជាដើម ៕