FIGC ប្រកាសនឹងបណ្ដេញក្លិប Juventus ចេញពីលីគកំពូលអីតាលី Serie A បើនៅតែនិយាយមិនស្ដាប់
លោក Gabriele Gravina ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បានបញ្ជាក់ច្បាស់ថាថាក្លិប Juventus នឹងត្រូវបណ្តេញចេញពីលីគកំពូលអីតាលី Serie A ប្រសិនជាចចេសនៅតែចូលរួមជាមួយកម្មវិធី European Super League ។
Juventus ជាក្លិបមួយក្នុងចំណោមក្លិបធំៗទាំង ១២ នៅអឺរ៉ុប ដែលរួមគ្នាចាត់តាំង Super League កាលពីពាក់កណ្តាលខែមេសាកន្លងមកនេះ ប៉ុន្តែគម្រោងមួយនេះត្រូវបានជំទាស់យ៉ាងខ្លាំងពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និង អ្នកគាំទ្របាល់ទាត់ជាច្រើន ហើយគ្រាន់តែ ៤៨ ម៉ោងប៉ុណ្ណោះ មានក្លិបជាច្រើននាំគ្នាថយចេញពីគម្រោងមួយនេះ ដោយរងសម្ពាធមិនបាន ។
ទោះជាយ៉ាងណាក៏ដោយក្រុមសេះបង្កង់ Juventus និង ក្លិបយក្ស ២ ទៀតពីលីគកំពូលអេស្ប៉ាញ (La Liga) គឺ Real Madrid និង Barcelona ក្លិបទាំង ៣ នេះសង្ឃឹមថានឹងជំរុញគម្រោង European Super League នេះឱ្យដើរទៅមុខឱ្យបាន ។ ថ្មីៗនេះក្លិប Juventus អាចនឹងមានរឿងធំហើយ បន្ទាប់ពីទទួលបានការព្រមានពីប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) ៕