ជំនួបដ៏ធំរវាង ManU និង Liverpool ត្រូវលុបចោលភ្លាមៗ ព្រោះបាតុករប្រឆាំង ManU អុកឡុកពេញកីឡដ្ឋាន
ការប្រកួតរវាងក្លិបយក្សទាំង ២ Manchester United និង Liverpool ត្រូវបានគេចាត់ទុកថាជាជំនួបដ៏ធំបំផុតប្រចាំសប្តាហ៍នេះ នៃក្របខណ្ឌ English Premier League គ្រោងនឹងធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ទី ០២ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ។
យ៉ាងណា ការប្រកួតមិនបានធ្វើឡើងដូចការគ្រោងទុកនោះឡើយ ដោយសារតែក្រុមបាតុករបានចេញបាតុកម្មនៅជុំវិញកីឡដ្ឋាន និង បានសម្រុកចូលក្នុងកីឡដ្ឋានបំផ្លាញហេដ្ឋានរចនាសម្ព័ន្ធរបស់ក្លិប ដែលធ្វើឱ្យអាក់ខានដល់ការប្រកួតមួយនេះ ។
ចំពោះមូលហេតុដែលធ្វើឱ្យអ្នកគាំទ្រក្លិប ManU ទាំងអស់នេះ មកបំផ្លាញក្លិបខ្លួនឯងនោះ គឺដោយសារតែអ្នកគាំទ្រទាំងនោះបានចោទប្រកាន់ បងប្អូនត្រកូល Glazer ទាំង ២ ដែលជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្លិបមួយនេះ ថាដឹកនាំក្លិបមិនបានល្អ មួយរយៈចុងក្រោយនេះ ៕
ប្រភព ៖ Blecher Report