ទៅឬមិនទៅ? ឥលូវ ManCity ត្រៀមលុយ ៤៥០ លានដុល្លារ អន្ទងចិត្ត Messi ក្រោយចេញពី Barcelona
ក្លិបធំៗហាក់កំពុងតែដេញជើងគ្នា ក្នុងការអន្ទងចិត្តកីឡាកររូបនេះ សម្រាប់រដូវកាល ២០២២ ខាងមុខនេះ ។ ក្លិប Manchester City, PSG, West Hamp និង Chelsea ជាដើមបានបង្ហាញអំពីចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះ ដោយ PSG និង ManCity អាចចាត់ទុកថាជាបេក្ខភាព ២ ចុងក្រោយសម្រាប់ Messi ។
កាលពីពេលថ្មីៗនេះ ManCity បានបង្ហើបថា ខ្លួនកំពុងតែត្រៀមខ្លួនក្នុងការនាំយក Messi មកកាន់ដីអង់គ្លេស ដោយមិនបន្តកុងត្រាជាមួយនឹងខ្សែប្រយុទ្ធរបស់ខ្លួនម្នាក់ ដើម្បីទុកចន្លោះដាក់ Messi ។ ហើយក៏កំពុងតែត្រៀមលុយ ច្រើនជាង ៤៥០ លានដុល្លារផ្សេងទៀត សម្រាប់ទាក់ចិត្ត Messi ។
Messi ត្រូវបានគ្រប់គ្នាដឹងហើយថា នឹងចាកចេញពី Barcelona ក្រោយពីបញ្ចប់រដូវកាល ២០២១ នេះ ក្រោយពីមានបញ្ហារកាំរកូសជាមួយក្លិបកាលពីចុងរដូវកាល ២០២០ កន្លងទៅ ។ ដ្បិតតែជិតផុតកុងត្រាក៏ពិតមែន ក៏ប៉ុន្តែ Messi ហាក់ស្ងាត់ស្ងៀមមិនបង្ហាញអំពីតំរុយ អំពីអនាគតក្លិបរបស់ខ្លួនឡើយ ដោយដឹងតែប្រឹងខិតខំលេងឱ្យបានល្អជាមួយនឹង Barcelona ដើម្បីជាកិត្តិយសមុននឹងចាកចេញ ៕
ប្រភព៖ skysport