ManU លត់ Newcastle ៣ ទល់នឹង ១ រក្សាគម្លាតពីកំពូលតារាង ១០ ពិន្ទុដដែល
នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ Manchester United ដណ្តើមបាន ៣ ពិន្ទុសាជាថ្មីក្នុងការប្រកួតលីគកំពូលអង់គ្លេស (English Premier League) ប្រចាំសប្តាហ៍ទី ២៥ របស់ខ្លួន ដោយបានយកឈ្នះក្រុមបាល់ទាត់ Newcastle United ដោយលទ្ធផល ៣ ទល់នឹង ១ ។
៣ ពិន្ទុនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ក្លិបបិសាចក្រហម ក្រោយពីក្លិបនេះបាត់បង់ពិន្ទុជាច្រើនក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ដោយធ្លាក់ពីលេខ ១ មកលេខ ២ ហើយមានពិន្ទុតិចជាងក្រុមកំពូលតារាងដល់ទៅ ១០ ពិន្ទុទៀត ។ ខណៈដែលក្រុមកំពូលតារាង Manchester City ធ្វើបានយ៉ាងល្អ ដោយទទួលនូវជ័យជម្នះគ្រប់ការប្រកួត ១១ ប្រកួតមកហើយ ។
ដ្បិតតែបែបនេះមែន ក៏ប៉ុន្តែក្លិប Manchester City នៅមិនទាន់អាចប្រាកដនៅឡើយទេថា នឹងលើកពាន English Premier League ព្រោះការប្រកួតនៅសល់ប្រមាណ១៣ ប្រកួតទៀត ដូចនេះក្រុមណាក៏ដោយក៏នៅតែមានឱកាសលើកពាននេះដែរ ៕